បន្ទាប់ពីលេងឲ្យ R. Sociedad ឡើងជើងខ្លាំង R.Madrid សម្រេចចិត្តយកកីឡាកររូបនេះមករួមក្រុមវិញនៅរដូវកាលក្រោយ

  • ព្រហស្បតិ៍ ១៣ សីហា, ២០២០ ១៤:៤៥
អេស៉្បាញ៖ កីឡាករវ័យ២១ឆ្នាំ Martin Odegaard នឹងត្រូវវិលត្រឡប់ទៅចូលរួមលេងឲ្យក្លិប Real Madrid វិញនៅរដូវកាលក្រោយនេះ បើទោះបីជានៅសល់កិច្ចសន្យាខ្ចីជើងជាមួយក្លិប Real Sociedad ចំនួនមួយរដូវកាលទៀតក៏ដោយ។ 
កីឡាករ Martin Odegaard
ក្លិបដែលដឹកនាំដោយលោក Zinedine Zidane មួយនេះបានធ្វើការផ្តាច់កុងត្រារយៈពេលពីរឆ្នាំជាមួយក្លិប Real Sociedad ក្នុងការខ្ចីជើង Odegaard ត្រឹមឆ្នាំទី១ដោយសារឃើញទម្រង់លេងឡើងជើងខ្លាំងរបស់កីឡាកររូបនេះ ជាក់ស្ដែងគេអាចរកបាន៧គ្រាប់ឲ្យនិងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៩លើកនៅក្នុងរដូវកាល ២០១៩-២០២០នេះ។ 
កីឡាករ Martin Odegaard
គួរឲ្យដឹងដែរថាដោយសារតែកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ Real Madrid អាចនឹងមិនចំណាយធំក្នុងការទិញយកកីឡាករកំពុងឡើងជើងមករួមក្រុមនៅរដូវកាលក្រោយនោះទេ។ ស្របពេលជាមួយគ្នានេះ វាក៏ជាឱកាសមួយដ៏ដែល  Odegaard អាចបង្ហាញសមត្ថភាពរបស់គេបានច្រើនឲ្យក្រុមជើងឯក La Liga មួយនេះនៅរដូវកាលក្រោយ៕ 
កីឡាករ Martin Odegaard
យ៉ាងណាមិញ Odegaard ក៏ត្រូវប្រជែងយកកន្លែងលេងនៅតំបន់បម្រើកណ្តាល ជាមួយកីឡាករជួរមុខរបស់ Real Madrid ជាច្រើនរូបទៀតផងដែរមានដូចជាកីឡាករ Toni Kroos, Luka Modric, Federico Valverde និង Casemiro ជាដើម៕ 
កីឡាករ Casemiro , Luka Modric , Toni Kroos និង Federico Valverde