ភ័យមិនស្ទើរ តារាថៃ Fluke Jira ប៊ិះនឹងពិការភ្នែក ដោយសារ Contact lenses

ថៃ៖ ថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើល ប្រមទាំងធ្វើឲ្យហ្វេនៗព្រួយបារម្ភយ៉ាងខ្លាំង ចំពោះតារាចម្រៀងនិងជាតារាសម្ដែងប្រុស លោក Fluke Jira បន្ទាប់ពីបានចេញមក ចែករំលែកពីបទពិសោធន៍ដ៏ភ័យរន្ធត់ ក្នុងពេលដែលលោកបានជួបនឹងគ្រោះថ្នាក់ ដែលធ្វើឲ្យលោកស្ទើរតែ ពិការភ្នែក ដោយសារតែការពាក់ Contact Lenses ។ក្នុងនោះដែល លោកបានរៀបរាប់ថា ជាធម្មតាលោកបានពាក់ Contact Lenses ជារៀងរាល់ថ្ងៃ តែរហូតដល់ថ្ងៃគ្រោះថ្នាក់ លោកបានយកវាមកពាក់លើភ្នែកខាងស្តាំធម្មតា ប៉ុន្តែនៅពេលដែលដាក់វាលើភ្នែកខាងឆ្វេង លោកក៏មានអារម្មណ៍មិនស្រួល ហើយនៅពេលដែលបើកភ្នែក ស្រាប់តែមើលទៅមិនច្បាស់ ម៉្យាងវិញទៀត លោកប្រហែលជាគិតថា វាមិនបានធ្លាក់ចូលទៅភ្នែកពណ៌ខ្មៅទេ ដូច្នេះហើយទើប សម្រេចចិត្តចេញទៅថតរឿងដូចធម្មតា ។ នាពេលនោះ  ភ្នែករបស់លោក នៅតែមិនទាន់ល្អឡើងស្រួលបួល រហូតដល់ ភ្នែកកាន់តែក្រហាយ ក្រហមនិងហើមខ្លាំងឡើង ព្រមទាំងព្យាយាមយកវាចេញ ប៉ុន្តែមិនយូរប៉ុន្មាន ក៏បានរកឃើញថា Contact Lenses ត្រូវបានរហែក ហើយអាចយកចេញបានតែមួយចំណែកប៉ុណ្ណោះ ហើយដោយសារតែ លោកមិនអាចទ្រាំទ្រនឹងការថតរឿងបាន ទើបខាងអ្នកដឹកនាំរឿង អនុញ្ញាតលោកទៅជួបគ្រូពេទ្យ។ ជាក់ស្ដែង នៅពេលទៅពិនិត្យ លោកក៏បានបង្ហាញលទ្ធផល ដែលបានឲ្យឃើញថា នៅកន្លែងភ្នែកពណ៌ខ្មៅ រងរបួសដោយមានស្នាមកោស ព្រោះដោយសារតែ ទុកកម្ទេច Contact Lenses ដែលបែក នៅក្នុងភ្នែក រហូតដល់ទៅ ១០ ម៉ោង ម៉្យាងវិញទៀត ខាងគ្រូពេទ្យ ក៏បាននិយាយទៀតថា ប្រសិនបើទុកចោលជាច្រើនថ្ងៃទៀត ភ្នែកអាចកាន់តែមានសភាពធ្ងន់ធ្ងរផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីទទួលដំណឹងបែបនេះ ក៏មានប្រិយមិត្តជាច្រើន បានចូលមកផ្តល់យោបល់ និងផ្ញើការលើកទឹកចិត្ត ក៏ដូចជាជូនពរឲ្យលោកឆាប់ជាសះស្បើយ​ ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖ 
Fluke Jira
Fluke Jira
Fluke Jira
លទ្ធផល ដែល Contact Lenses ជាប់ក្នុងភ្នែក
Contact Lenses ដែលបែក