សម័យនេះ ត្រូវសម្ញែងពេជ្រ ទ្រព្យសម្បត្តិ ទើបគេហៅថាមាន?

យល់ដឹង​៖ ត្រឹម​ត្រូវ​ដែល​គេ​ថា ​មនុស្ស​ម្នាក់​ៗ​មាន​សិទ្ធិ ​សេរីភាព​ពេញ​លេញ ​ក្នុង​ការ​ធ្វើ​អ្វីៗ ​ដែល​ខ្លួន​ចង់​ធ្វើ​ តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ បូករួម​ទាំង ការ​ពាក់​សម្ញែង គ្រឿង​ពេជ្រ​ជ្រែក​ខ្លួន​ផងដែរ​។ កាលដែល​ធ្វើ​បែបនេះ មិនខុសច្បាប់​នោះ​ទេ តែ​យើង​គួរ​តែងាក​មក​​ សួរ​ខ្លួន​ឯងវិញ​ថា​ ចាំបាច់​ដែរទេ? តើ​ភាព​មាន​បាន ​របស់​មនុស្ស​កំណត់​ទៅលើ​អ្វី​? តើ​សម័យ​នេះ​ទាល់តែ​ត្រូវ​ សម្ញែង​គ្រឿង​ពេទ្យ​ ទ្រព្យ​សម្បត្តិ​ ទើ​បបាន​ជា​គេ​ហៅ​ថា ​ជាអ្នកមាន​មែនទេ?
រូបតំណាង​
មនុស្ស​មួយ​ចំនួន ​យល់​ច្រឡំ​ថា​ទាល់តែ ​ពាក់​មាសពាក់​ពេជ្រ ថត​បង្អួត​របស់​ទ្រព្យ ទើប​បាន​ហៅ​ថា​អ្នកមាន​ តែ​អ្នក​សាកក្រឡេក​ទៅមើល​ មហាសេដ្ឋីវាល​លាន ​លើ​ពិភពលោក ​ដូចជា​Bill Gates មិនដែលបង្អួត​ ពី​ភាពស៊ីវីល័យ ភាព​មាន​បាន ​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​នោះទេ ផ្ទុយ​ទៅ​វិញ​គឺមាន​តែ ​ធ្វើ​ខ្លួន​កាន់តែ​សាមញ្ញ ​ខ្លាំង​បំផុត​ទៅ​វិញ ព្រោះអ្វី? ព្រោះ​​តែ​គាត់​យល់​ថា ភាព​មានបាន ពិត​ប្រាកដ​របស់​មនុស្ស មិនមែន​អាស្រ័យ​លើ​គ្រឿង ​លម្អខ្លួន​ខាងក្រៅ ​ទាំងអស់​នោះទេគឺ ​ស្ថិត​លើ​ទឹក​ចិត្ត របស់​មនុស្ស​ម្នាក់​នោះ ទៅវិញទេ។ ហើយ​Bill Gates ឬក៏​Mark Zuckerberg ​​ក៏​​មិនចាំ​បាច់​អ្វី ដែលត្រូវ​ទៅ​អួត ​ឲ្យ​គេ​ដឹង​បន្ថែម​ដែរ ព្រោះ​គាត់​ដឹង​ខ្លួន​ឯងហើយ ​ថា​គាត់​ជាអ្នកណា​។
រូបតំណាង​
​អ្នក​ដែល​ចូល​ចិត្ត ​​ពាក់​បង្អួតគ្រឿងពេជ្រ ​បង្ហោះ​លើ​បណ្តាញសង្គម ​គឺ​សុទ្ធ​តែ​ជា​ប្រភេទមនុស្ស​ ដែល​ទាម​ទារ ការ​ចាប់​អារម្មណ៍ ព្រោះ​ជាក់​ស្តែង មនុស្ស​ប្រភេទ​នោះ​តែង ​​ប្រើ​ការ​ពាក់​សម្ញែង​គ្រឿងពេជ្រ និង​ទ្រព្យសម្បត្តិ មិនមែន​គ្រាន់​តែ ​ដើម្បី​ជា​ការ​បង្អួត​ភ្នែក​ សាធារណៈជន​តែ​ប៉ុណ្ណោះ​ទេ តែក៏​ដើម្បី​ធ្វើ​ជា ​ធ្នាក់អូស​ទាញ​សេចក្តី​ទុកចិត្ត​របស់​អ្នកដទៃ ជួយ​ជា​ផល​ប្រយោជន៍​ ក្នុង​មុខ​ជំនួញ​របស់​ពួកគេ​។
រូបតំណាង​
ម្យ៉ាង​វិញ​ទៀត ​បើ​យោងតាមចិត្តវិទ្យា របស់មនុស្សដែលចូលចិត្ត ​បង្អួតពីទ្រព្យសម្បត្តិ គ្រឿង​អង្ការ ផ្ទះ​ ឡាន... ក៏ជាប្រភេទមនុស្ស​ ដែល​មាន​ស្មារតី​ភ័យខ្លាច​ លើ​អសន្តិសុខ​ផ្ទាល់​ខ្លួន ខ្លាំងបំផុត​​ផងដែរ​។ រាល់ពេល​ដែល​ពួកគេ ​ចេញ​ដើរទៅ​ខាងក្រៅម្តងៗ ​តែង​ត្រូវ​ការ​ការពារ​ពីអង្គរក្ស ​ជាប់​ពេញជានិច្ច គ្មាន​សេរីភាព​ ជា​របស់ខ្លួន​ឯងនោះទេ ខ្លាច​មុខ ខ្លាចក្រោយ​ជាប់​រហូត​។  
រូបតំណាង​
ដូច្នេះ​ហើយ​ បកមកវិញ ប្រការ​ដែល​កំណត់ ​ភាព​មាន​បាន​របស់​ មនុស្សម្នាក់ៗ​មិនមែន​ទាល់​តែ​ត្រូវ ​ពាក់​សម្ញែ​ងគ្រឿង​ពេជ្រធំៗ ទ្រព្យសម្បត្តិ​ ​ទើប​គេ​ហៅ​ថា ​ជា​អ្នកមាន​នោះទេ។ ត្រឹមត្រូវ​អ្នក​ពិត​ជា​ អាច​ឲ្យ​មនុស្ស​ជា​ច្រើន ​ដែល​បាន​ឃើញ​ អ្នក​គេ​លាន់​មាត់​សរសើរ ពីភាព​មាន​បាន​រស់​សុខស្រួល ​មិន​ខ្វល់​ពី​ភាព​អត់ឃ្លាន ​របស់​អ្នកមែន​ តែគ្រប់​យ៉ាង​ទាំងនោះ គ្រាន់តែ​ជា​របស់​ទ្រព្យក្រៅ​ខ្លួន​ ​វាក៏មិនអាច​នៅ​រហូត​បាន​យូរ​អង្វែង​ជាមួយ​យើង​ ដូច​ទៅនឹង​កេរ្តិ៍ឈ្មោះ​ ​ប្រកបដោយ​ភាព​ថ្លៃ​ថ្នូរ​ ការ​គោរពសរសើរប្រកប​ដោយ​ធម៌ ពី​អ្នកដទៃ​មកកាន់​យើង​នោះដែរ៕ ប្រភព៖ careersandmoney , quora