ហេតុអី បានជាមនុស្សយើង ចិត្តឆៅ ហ៊ានសម្លាប់ មនុស្សដែលខ្លួនស្រលាញ់?

យល់​ដឹង​៖ ក្នុង​មួយ​រយៈចុង​ក្រោយ​នេះ គឺ​សង្កេត​ឃើញថា​ ករណី​​ឃាត​កម្ម​កាន់តែកើនឡើង​ ហើយ​ក៏​កាន់តែ​សាហាវ​ មនុស្ស​ចាប់​ផ្តើម​គិត​ថា ​ការ​បញ្ចប់​ជីវិត​ គឺ​ជា​វិធីឬ​ដោះស្រាយ​ដ៏ល្អ ​ក្នុង​ការ​បញ្ចប់ ​នៅ​បញ្ហា​ទាំង​ឡាយ ​ដែល​ពួកគេ​កំពុ​ង​តែ ជួប​ប្រទះជាមួយ​ដៃគូ។យោងតាម​ ការ​ស្រាវជ្រាវ​ជាសាកល​ បាន​បង្ហាញឲ្យ​ឃើញ​ថា មានមនុស្ស​ស្រី​ ​​៤០ភាគរយ គឺបានធ្លាក់​ខ្លួន​ ​ក្លាយ​ទៅជា​ជន​រងគ្រោះ ​​ដែលត្រូវបាន​​​សម្លាប់​ ដោយផ្ទាល់​​ដៃ ​របស់​អតី​តគូស្នេហ៍ ​ប្តីឬគូស្នេហ៍ ​បច្ចុប្បន្ន​របស់​ខ្លួន​។ ផ្ទះ​ត្រូវ​បាន​ក្លាយ​ជា ​កន្លែង​ដ៏កាន់តែមាន ​គ្រោះ​ថ្នាក់​បំផុត​ សម្រាប់​មនុស្ស​ស្រីគ្រប់​រូប។ ដោយ​ឡែក បើ​ក្រឡេកមក​មើល​ នៅក្នុង​ប្រទេសកម្ពុជា ​យើង​វិញ​ទើប​តែ ​ដើមខែកញ្ញា​ ក្នុង​ឆ្នាំ​២០២០​នេះ​ មាន​ករណី​ឃាត​កម្ម ​រហូត​ដល់​ទៅ​៤ករណី ​ជាប់​ៗគ្នា​ទៅ​ហើយ ភាគ​ច្រើន​គឺ បង្កឡើង​ដោយ​សារតែ ​វិវាទ​នៅក្នុង​ក្រុម​គួ្រសារ​។ ប្តី​ប្រពន្ធ ឬ​គូសង្សារ ​​ដែល​រស់​នៅ និង​មើលចិត្ត​ថ្លើមគ្នា​រាប់​ឆ្នាំ ​តែ​បែរ​ចុង​ក្រោយ ​ព្រោះ​តែ​បញ្ហា​យល់ច្រលំ ឈ្លោះ​ប្រកែកគ្នា ​តែបន្តិច​បន្តួច ក៏​​ដាច់ចិត្ត​លើកដៃ​ ទៅចាក់​​សម្លាប់ប្រពន្ធ ឬសង្សារ​​ខ្លួន​ឯង បែបនេះ​ទៅវិញ៕ ហើយ​កត្តា​ដែល​ជម្រុញ​ឲ្យ​មនុស្ស​ប្រុស​មាន​ចិត្ត​ខ្លាំង​ហ៊ាន​ដាក់​ថ្នាក់​លើកដៃសម្លាប់​មនុស្សដែល​ខ្លួន​ស្រលាញ់នោះគឺ៖ ១. កា​រប្រច័ណ្ឌការ​ប្រច័ណ្ឌ ​កើត​ឡើង​ដោយ​សារ​តែ ​ការ​ស្រលាញ់​ខ្លាំង របស់​ភាគីម្ខាង​ទៀត។ ជា​ពិសេស​គឺនៅ​ពេល​ដែល ​ឃើញ​ភាគីម្ខាង​ទៀត ​មាន​ភាពសិទ្ធិស្នាល ឬ​និយាយ​លេង​សើច​សប្បាយ ​ជាមួយ​មនុស្ស​ប្រុស ​ណា​ម្នាក់ជាដើម។ មនុស្សប្រុស​ភាគច្រើន ​តែង​យល់​ខុសថា ​ពួកគេ​ការ​ប្រច័ណ្ឌ​ច្រើន​ ព្រោះតែ​ពួកគេ ​ចង់​រក្សា​នៅ​ចំណង​ស្នេហា​មួយនោះ តែ​ផ្ទុយទៅ​វិញ មិនមែននោះទេ ការ​ដែលចេះ​តែ ​ប្រច៏ណ្ឌរករឿង​ច្រើន គឺ​មាន​តែ​ធ្វើ​ឲ្យភាគីម្ខាង​ទៀត​ កាន់តែ​ធុញ​ទ្រាំ ចំណង​ស្នេហ៍ ​ឆាប់​បែក​បាក់ ​តែប៉ុណ្ណោះទេ។ ដូច្នេះ​ហើយ ​យើង​ត្រូវយល់​ថា ​ការ​ស្រលាញ់មិនមែន​ជា ​ការ​រារាំង​បិទសិទ្ធិ​ ភាគីម្ខាងៗនោះទេ បើ​ដាក់​ចិត្ត​ថា ​ស្រលាញ់​គ្នា​ហើយ ​ត្រូវ​ជឿទុកចិត្តគ្នា ស្តាប់​ហេតុ​ផល​គ្នា​ នោះ​ទើប​ជា​គន្លឹះ ក្នុង​ការ​រក្សា​ចំណ​ងស្នេហ៍​នោះ ​បាន​យូរអង្វែង​។ ២. ភាពចង់​ចាញ់​ ចង់ឈ្នះពាក្យ​ថាប្តី​ប្រពន្ធឬ គូសង្សារ ​ដែល​​រស់​នៅ​ជាមួយ​គ្នា ​តែង​អ្វី​មាន ​ការ​ប៉ះទង្គិត​គ្នា​ តែ​នៅពេល​ដែល​យើង​ដឹង​ថា ​ភាគីម្ខាង​ណា​ខឹង​ខ្លាំង​ហើយ ​គួរ​តែ​រៀន​ដក​ថយ ​មួយ​ជំហាន ចាំពេល​ដែល​គេ​ស្ងប់​ជាង​នេះ ​ចាំ​យើងនិយាយ​​គ្នារក​ខុស​ត្រូវ​ ឬរក​ដំណោះ​ស្រាយ​បន្ត​ទៀត។ ជា​ពិសេស​នោះគឺ ​កុំចង់​ចាញ់ឈ្នះ ​នៅពេល​ដែល​ មនុស្ស​កំពុង​ស្រវឹង​ ព្រោះ​គ្មាន​លទ្ធផល​ មាន​តែ​បង្ក​ជា ​ការឈ្លោះ​ទាស់​ទែង ហិង្សា​ រហូតបង្ក​ជា​ករណី​ ឃាតកម្ម​តែប៉ុណ្ណោះ។ ៣. ការខឹងគុំគួន​ករណី​ឃាតកម្ម សម្លាប់​គូស្នេហ៍នេះ ​ភាគ​ច្រើន​កើត​ឡើង បន្ទាប់​ពី​ខាងស្រី ​សុំ​បញ្ចប់​ទំនាក់​ទំនង ឬ​ប្រកាស​ទំនាក់ទំនង​ ជាមួយ​គូស្នេហ៍​ថ្មី ​ជាដើម​។ ក្នុង​ពេល​នោះហើយដែល ក្តី​ស្រលាញ់ ​ដែល​ធ្លាប់​មានឲ្យគ្នា​ ​ក៏ចាប់​ផ្តើម​ប្រែទៅជា ​កំហឹង​គុំគួន មិន​អាច​ទ្រាំ​ឃើញ​​គេ ​មាន​អ្នកថ្មី​មាន​ក្តីសុខ ឬខឹង​គេ​ដែល​ទៅ ​ចោល​ខ្លួន​ជា​ដើម។ ដូច្នេះ​ហើយ ​ទើបទៅ​បង្ខំ​ប្រើ​ហិង្សា ​នៅ​ពេល​ដែល​ភាគីម្ខាងទៀត ​ប្រឆាំង​តបត​វិញ ​ក៏​បង្កទៅ​ជា​ ករណីឃាត​កម្ម​តែម្តង​។ ៤. មាន​អ្នក​ថ្មី​
រូបតំណាង
ជា​រួម​យោង ​តាម​ករណីឃាតកម្ម​មួយ ​ដែល​បានកើតឡើង​ កាលពី​ឆ្នាំ​២០១៩ បុរស​ម្នាក់ ​ដែល​មាន​ឈ្មោះ​ថាChris Watts វ័យ​​៣៣​ ដែល​ជា​ជនជាតិអាមេរិក បាន​សារភាព​ថា​ មូលហេតុដែល​ លោក​សម្រេច​ចិត្ត​សម្លាប់​ភរិយា ដែលកំពុងតែ​មាន​ទម្ងន់​ នឹង​កូន​ស្រី​២នាក់​ទៀត ដោយ​សារតែ លោកនិង​ភរិយា​ ​មាន​ការ​ឈ្លោះ​ប្រកែកគ្នា​ខ្លាំង ​ព្រោះតែ​​លោកបាន​ ជាប់​ចិត្ត​ស្រលាញ់ ​មនុស្សស្រី​ម្នាក់​ហើយ​ ​ចង់​ចាក​ចេញ​ពី​គ្រួសារ ​ទៅ​រួម​រស់​ជាមួយ នារីម្នាក់នោះផងដែរ​។ ប្រភព៖ Rollingstone , psychologytoday