របៀបត្រៀមខ្លួនខ្លះៗដែលស្ត្រីត្រូវធ្វើ បើមិនចង់ឮឃ្លាថា «ស្ត្រីវិលចង្ក្រានមិនជុំ»

  • អង្គារ ០៨ កញ្ញា, ២០២០ ១៦:៣៨
គេថា មនុស្សស្រីជាមនុស្សដែលបង្វិលចង្ក្រានមិនជុំ តែសម័យនេះខុសគ្នា តើដើម្បីសក្តិសមនឹងបរិបទសង្គមថ្មីនេះមនុស្សស្រីត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច?នាយុទ្ធសម័យបច្ចុប្បន្ន ដ៏សែនមមាញឹក និងអមទៅដោយការប្រកួតមួយនេះ ក្នុងនាមជាមនុស្សស្រីច្បាស់ណាស់ត្រូវជួបប្រទះនឹងរងការប៉ះទង្គិចដោយពាក្យសម្តីដែលគេថា «មនុស្សស្រីបង្វិលចង្ក្រានមិនជុំ ឬក៏ខំរៀនពេកធ្វើអី គង់តែក្លាយជាប្រពន្ធគេដដែល» ជាដើម។
(រូបតំណាង)
ដើម្បីគេចពីពាក្យទាំងនេះ មនុស្សស្រីសម័យថ្មីគប្បីអនុវត្តន៍វិធីខាងក្រោម៖១. ខំសិក្សារៀនសូត្រឱ្យមានចំណេះខ្ពស់ខ្ពស់ ចំណេះវិជ្ជាជាទ្រព្យដែលមានតម្លៃពេញលេញមួយសម្រាប់មនុស្សគ្រប់ៗរូប ដោយឡែកមនុស្សស្រីគប្បីត្រូវមានចំណេះដឹង មានសីលធម៌ និងជាពិសេសភាពថ្លៃថ្នូរ ប្រកបដោយភាពជឿជាក់ ទើបធ្វើឱ្យមនុស្ស ជុំវិញខ្លួនមានមោទនភាពជាមួយយើងបាន។
មនុស្សស្រីត្រូវចេះចាត់ចែង ការងារ (រូបតំណាង)
២. ត្រូវចេះចាត់ចែង និងរៀបចំកិច្ចការឱ្យទាន់ពេលវេលា ថ្ងៃអ្នកណាក៏មាន ២៤ ម៉ោងដែរ តែអ្វីដែលសំខាន់បំផុតគឺយើងត្រូវចេះរៀបចំចាត់ចែង បែងចែកវាឱ្យបានល្អិតល្អន់ ។ឧទាហរណ៍៖ ការងារណាបន្ទាន់ ហើយសំខាន់ត្រូវធ្វើមុន។ ហើយការងារបន្ទាន់តែមិនសូវសំខាន់ធ្វើតាមក្រោយ។ភាពជឿជាក់ ជាកត្តាសំខាន់មួយដែលជួយជំរុញឲ្យមនុស្សគ្រប់រូបអាចធ្វើរឿងគ្រប់យ៉ាងបានតាមការព្រៀងទុកបានល្អបាន។ មនុស្សស្រីដែលមានជំនឿជឿលើខ្លួនឯង រមែងជាទីគោរពស្រីពីមនុស្សជុំវិញខ្លួន៕
មនុស្រស្រីប្រកបដោយភាពជឿជាក់ (រូបតំណាង)