ហេតុអ្វី​ នារីស្អាតៗមួយចំនួន​ ចាំ​បាច់​យក​ខ្លួនពាក់ព័ន្ធ​ប្តី​គេ ខណៈប្រុស​កម្លោះៗ ជាអ្នក​មាន​ ច្រើន​រាប់ភ្លេច​?

ស្នេហា៖ យោង​តាម ​ការ​ស្ទាបស្ទង់មតិ ដែល​​ត្រូវ​​គេយក​មក ​​សិក្សាមួយ​​បាន​ឲ្យដឹង​ថា​ ស្ត្រី​ដែល​នៅលីវ មានចំណូល​ចិត្ត ​​បង្កើតទំនាក់​ទំនង ជាមួយ​​​បុរស​ដែល ​រៀងការ​ហើយ​ជាង​ មនុស្សប្រុស​​ដែល​នៅលីវ។ ហើយ​ការពិត ចំពោះ​​មនុស្ស​ប្រុស ដែល​រៀងការ​ហើយ នៅ​តែលួ​ចលាក់ទាក់ទង ​​ជាមួយ​ស្រី​ផ្សេង ​ទាំងដឹង​ថាខ្លួន ​មាន​ប្រពន្ធ​ទៅ​ហើយ ព្រោះ​នេះ​ជា​សេចក្តី​ត្រូវការ ​របស់​មនុស្ស​ប្រុស​ភាគ​ច្រើន​។ មាន​មនុស្ស​ស្រី​ជា​ច្រើន ​ត្រូវ​បាន​រង​ទុក្ខ​ផ្លូវ​ចិត្ត​ បន្ទាប់​ពី​រៀប​ការ​រួច​ ដោយ​សារ​តែ​បញ្ហា​ប្តី ​លួច​ទាក់ទង​នឹ​ង ស្រី​ខាងក្រៅ។ ​បញ្ហា​ផិតក្បិត​នេះ ​នៅតែ​បន្ត​កើត​មាន​ឡើង​ រីឯ មនុស្ស​ស្រី​ក៏​នៅតែ​ជា​ បុគ្គល​ដែល​ងាយ ​រងគ្រោះ​ដដែល​។ ដូច្នេះបញ្ហា​ជ្រើ​សរើស​ដៃគូជីវិត ​គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម ​ដ៏ធ្ងន់ធ្ងរមួយ​របស់ ​មនុស្ស​ស្រី​គ្រប់​រូប​​។ បញ្ហាផិតក្បិត​នេះ ​យើង​អាច​ដាក់​បន្ទុក ​ទៅខាងមនុស្សប្រុស​ថា ប្រសិនបើ​ខាង​ប្រុស​មិន​ដាក់​ចិត្ត ​ថា​ក្បត់​ចិត្តប្រពន្ធ​ ហើយ​តាំងខ្លួន ជាមនុស្ស​រៀបការ​ហើយ​នោះ​ ក៏គ្មាន​បញ្ហាអ្វី ​កើតឡើង​ដែរ។ តែ​គ្រប់​យ៉ាង ​វា​សុទ្ធ​តែ​មាន ​ហេតុនិងផល ដូចពាក្យ​ចាស់មួយ​បាន ​លើកឡើង​ថាបើ​ទម្ពក់​មិនទៅ ​ព្នៅ​ក៏​វាមិន​មក។ ហេតុដូចនេះ​ មនុស្ស​ស្រី​ខាងក្រៅ​ក៏មាន ​ចំណែក​ដូចគ្នា​ដែរ ព្រោះ​មាន​​មនុស្ស​ស្រី មួយ​ចំនួននៅ​តែ​មុខ​ក្រាស់​ ព្យាយាម​ចង់​ដណ្តើម ​របស់​អ្នក​ដទៃ​ ទោះដឹងថា ​ខាងប្រុស​គេ​មាន​ប្រពន្ធកូន ​ហើយក៏​ដោយ​ ក៏​នៅតែ​​តាំង​ខ្លួន ​ជា​មារ​ទៅ​ជ្រៀត​ជ្រែក ​ដណ្តើម​សុភមង្គល​ពី ​ក្រុមគ្រួសារគេដដែល​​។ ហេតុអ្វី​នារីក្មេងៗ ស្អាតៗមួយចំនួន​ចាំ​បាច់​យក​ខ្លួនពាក់ព័ន្ធ​ស្វាមី​គេ ខណៈប្រុស​កម្លោះៗអ្នក​មាន​ច្រើន​សឹង​ភ្លេច​?​
រូបតំណាង
មូលហេតុ​ចម្បង ទី​មួយ​ដែល​ធ្វើ​ឲ្យ​ នារីដែល​នៅ​វ័យ​ក្មេង ​ហើយ​មាន​សម្រស់​ស្រស់​ស្អាត ​ព្យាយាម​ទាក់​ទង ​ប្តី​គេ​នោះគឺ​ ព្រោះ​តែសម្លឹង​ឃើញ​រស់ ​ទ្រព្យ​ដែល​គេ​មាន​។ ពីព្រោះ​ភាគ​ច្រើន នៃមនុស្ស​ប្រុស​ដែល​រៀបការ​ហើយ ​សុទ្ធ​តែ​មានចំណូល ​​ហរិញ្ញវត្ថុ​រឹង​មាំ មាន​ការងារ ឬជំនួញ ត្រឹម​ត្រូវ។ ដូច្នេះពេល​ដែល ​ទាក់ទង​ហើយ ​នឹ​ង​មិនចាំបាច់​ខ្វាយ​ខ្វល់ ​ពី​ការចាយ​វាយ ​ប្រចាំ​ខែ​ទៀតនោះ​ទេ​។ ហើយ​ពេល​ខ្លះ បើ​មាន​សំណាងគេ​អាច​ចំណាយ ​ទិញ​ផ្ទះ​ ឡាន សម្ភារៈទំនើបៗ ឲ្យ​ថែម​ទៀតផង​។
រូបតំណាង
ទី២ មនុស្ស​ប្រុស ​ដែល​​រៀប​ការ​ហើយ មាន​ចរិតចាស់​ទុំ​ច្រើន​ជាង ​មនុស្សប្រុស ​ដែល​នៅ​លីវ។ គេ​ចេះ​ថ្នាក់​ថ្នម​ ​យល់​ព្រម​តាមគ្រប់​សំណើរ និង​សម្របតាម​គ្រប់​យ៉ា​ង ​ដែល​នាង​ចង់​បាន​។
រូបតំណាង
តែ​ទោះយ៉ាងណាក៏ដោយ ​ក៏គ្រប់​យ៉ាងនឹង ​មិន​អា​ចស្ថិត​ថ្ថេរបាន ​យូរអង្វែងនោះ​ដែរ។ ធ្វើ​ជាមនុស្ស​ត្រូវ​រឹងមាំ រស់​ដោយ​ខ្លួនឯង កុំ​ធ្វើ​ខ្លួន​ជា​ មនុស្សដែល​រស់​ចាំ​តែ ​ពឹងដង្ហើម​​អ្នកដទៃដក។ មនុស្ស​ប្រុ​ស បើ​ទោះបី​ជានៅ​ខាងក្រៅ ​លួចលាក់​ក្បត់​ចិត្ត ​ប្រពន្ធ​បែបនេះ​ក៏​ដោយ ​ក៏​គេ​នៅតែ​ស្រលាញ់ មិន​ចោល​ប្រពន្ធ​ដើម​ដែរ ព្រោះ​គេ​ដឹង​ច្បាស់​ថា​មនុស្ស​ស្រី​ខាងក្រៅ បើ​ទោះប្បី​ជា​ស្អាត ក្មេង ពូកែថ្នាក់​ថ្នម ​បែបណាក៏ដោយ ក៏​មិន​អា​ចប្រៀប​ផ្ទឹមបាន​នឹង ​ប្រពន្ធ​ដែល​ដឹង​ទុក​ធុរៈ ទឹក​ក្តៅ​ទឹក​ត្រជាក់​ រស់​នៅ​ជា​មួយ​គ្នា ​រាល់​ថ្ងៃ​​បាន​ដែរ។ ស្រី​ខាងក្រៅ​គឺ​គ្រាន់​តែ ​គេ​ត្រូវ​ការ​សម្រាប់​ កំដរអារម្មណ៍ ​សប្បាយ​មួយ​ពេល​ៗ តែប៉ុណ្ណោះ​៕  ប្រភព៖ dailymail