ទៅសៀមរាបរាប់ភ្លេច ប្រយ័ត្នរំលង «ភ្នំក្រោមអេកូរីសត» ស្អាតខ្លាំងណាស់

សៀមរាប៖ ទឹកដីខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍មួយដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច កម្ពុជា ដែលជាខេត្តមួយសម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាច្រើន ក៏ដូចជាធនធានធម្មជាតិដ៏សម្បូរបែបផងដែរ។យ៉ាងណាមិញ ក្រៅពីការទស្សនាតាមបណ្តាប្រាង្គប្រាសាទបុរាណខ្មែរ និងការដើរលេងកម្សាន្តតាមរមណីយដ្ឋានល្បីៗដែលមានជាយូរឆ្នាំមកហើយនោះ ភ្ញៀវទេសចរមួយចំនួននៅមិនទាន់បានស្គាល់នៅឡើយទេចំពោះរមណីយដ្ឋានមួយដែលមានឈ្មោះថា « ភ្នំក្រោមអេកូរីសត » ។ប្រិយមិត្តអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយនេះដើម្បីស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ ឬអាចជិះទាទឹកលេងកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយជាមួយនឹងសួនផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាតផងដែរ។ អ្វីដែលកាន់តែពិសេស នៅទីនោះក៏មានភោជនីយដ្ឋានបើកបម្រើភ្ញៀវទេសចរនូវមុខម្ហូប និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ជាមួយនឹងសេវាកម្មល្អ និងតម្លៃសមរម្យថែមទៀតផង។ចំពោះទីតាំងរមណីយដ្ឋាន « ភ្នំក្រោមអេកូរីសត »  គឺស្ថិតនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប (ជិតនឹងភ្នំក្រោមបឹងទន្លេសាប)៕ចង់ដឹងថាទីនោះ មានទិដ្ឋភាពស្រស់ស្អាតបែបណា សូមទស្សនានូវរូបភាពខាងក្រោម៖
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រមណីយដ្ឋាន «ភ្នំក្រោមអេកូរីសត »
រូបភាពដោយ៖ តោះទៅលេង សៀមរាប