អ្នកនយោបាយនៅម៉ាឡេសុី វ័យ៦២ឆ្នាំ រៀបការជាមួយបុរសជំនួញវ័យ២៨ឆ្នាំ យ៉ាងផ្អែមល្ហែម

ម៉ាឡេសុី៖ អ្នកនយោបាយម្នាក់ប្រចាំប្រទេសម៉ាឡេសុី គឺអ្នកស្រី Datuk Zaleha វ័យ៦២ឆ្នាំ បានរៀបការជាមួយនឹងបុរសជំនួញម្នាក់ឈ្មោះថា Ashraf វ័យ២៨ឆ្នាំ កាលពីថ្ងៃសុក្រទី១១ ខែកញ្ញាសប្ដាហ៍មុននេះ ក្រោយពីស្វាមីស្លាប់បាត់ទៅអស់រយៈ​ពេល៥ឆ្នាំ។អ្នកស្រី Datuk ព្រមទាំងស្វាមីវ័យក្មេងរបស់គាត់ បានស្គាល់គ្នាតាំងពីឆ្នាំមុនមកម៉្លេះ ក្នុងពិធីជួបជុំមួយ នៅទីក្រុង Melaka។ បន្ទាប់ពីអ្នកទាំងពីរមើលចិត្តគ្នារួចមក ក៏សម្រេចចិត្តសង់ផ្ទះមួយខ្នង និងកសាងគ្រួសារជាមួយគ្នាតែម្ដង។ ហើយអ្នកពីរ នឹងធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅក្រុង Cameron Highlands នៃរដ្ឋ Pahang ផងដែរ។យ៉ាងណាមិញ រូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីអ្នកទាំងពីរ ត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានមហាជនជាច្រើនបានចូលរួមអបអរ ព្រមទាំងជូនពរជ័យផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
អ្នកស្រី Datuk និងស្វាមី ព្រមទាំងភ្ញៀវ ក្នុងពិធីមង្គលការ
អ្នកស្រី Datuk និងស្វាមីក្នុងពិធីមង្គលការ
អ្នកស្រី Datuk និងស្វាមីក្នុងពិធីមង្គលការ