ឡូយហ្មង! សហការគ្នាលើកដំបូងរវាង L192 និង Panasonic ផ្តល់ជូនប្រូម៉ូសិនពិសេស និងកាដូអនុស្សាវរីយភ្លាមៗដល់អតិថិជន ដែលបញ្ជាទិញតាមរយៈកម្មវិធី L192

  • អង្គារ ១៥ កញ្ញា, ២០២០ ១៣:៤០
ភ្នំពេញ៖  បើនិយាយពីម៉ាកផលិតផលគ្រឿងអេឡិចត្រូនិចល្បីៗ នោះលោកអ្នកប្រាកដជានឹកឃើញដល់ម៉ាក Panasonic ជាមិនខាន ព្រោះ Panasonic  បានបង្ហាញខ្លួននៅលើទីផ្សារអស់រយៈពេលច្រើនឆ្នាំមកហើយ ជាម៉ាកដែលមានគុណភាពខ្ពស់​ និងមានផលិតផលច្រើនប្រភេទ ដូចជា ទូរទឹកកក ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ឆ្នាំងដាំបាយ ម៉ាស៊ីនផ្លុំសក់ ។ល។ ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ស្ទើរតែទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ជាក់ស្តែង ដោយដឹងពីការនិយមប្រើប្រាស់ ឥឡូវនេះ ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានចាប់ដៃគូសហការជាមួយ App L192 ដែលកាន់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជាទិញផលិតផល Panasonic ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺចាប់ពីថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះ ដើម្បីជាការស្វាគមន៍ ការចាប់ដៃគូសហការលើកដំបូង និងអបអរសាទរឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រាល់ការទិញគ្រប់ផលិតផលគ្រឿងអេឡិចត្រូនិច Panasonic តាមរយៈកម្មវិធី L192 នឹងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ១០% ព្រមទាំងកាដូអនុស្សាវរីយ និងសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានទៀតផង។ រួសរាន់ឡើង កុំឲ្យប្រូម៉ូសិននេះរំលងផុតទៅឲ្យសោះ ព្រោះវាពិតជាចំណេញខ្លាំងមែនទែន៕​វិធីងាយៗដើម្បីទទួលបានការបញ្ចុះតម្លៃ និងកាដូអនុស្សាវរីយ ដោយលោកអ្នកគ្រាន់តែដោនឡូតកម្មវិធី L192 និងធ្វើការបញ្ជាទិញឥឡូវនេះ៖ App Store: https://apple.co/31U9Cnn
Play Store: https://bit.ly/3gToI0m
ឬក៏ចូលតាម:  https://www.l192.com/brand/727*ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត
ប្រូម៉ូសិនពិសេសពី L192 និងPanasonic