មិនសរសើរមិនបាន! បុរសរូបនេះ ចំណាយពេលរាប់ឆ្នាំ ដើម្បីជីកប្រឡាយប្រវែង៣គីឡូម៉ែត្រ តែម្នាក់ឯង

ឥណ្ឌា៖ គួរឲ្យសរសើរចំពោះការតស៊ូព្យាយាម អស់រយៈពេលរាប់ឆ្នាំ របស់បុរសជនជាតិឥណ្ឌាម្នាក់ ក្នុងការជីកប្រឡាយដើម្បីបង្ហូរទឹកភ្លៀងពីលើភ្នំ ក្បែរៗតំបន់ដែលគាត់រស់នៅ ស្ថិតនៅភូមិ Kothilawa នៃរដ្ឋ Bihar សម្រាប់ស្រោចស្រពលើដីដំណាំ។លោក Laungi Bhuiyan ដែលជាអ្នកជីកប្រឡាយបាននិយាយថា៖ ភូមិនេះ ស្ថិតនៅចម្ងាយជិត ៨០គីឡូម៉ែត្រ ពីស្រុក Gaya ដែលហំព័ទ្ធទៅដោយព្រៃ និងភ្នំ ហើយប្រជាជននៅភូមិនេះ ពឹងផ្អែកលើការធ្វើកសិកម្ម និងចិញ្ចឹមសត្វជាចម្បង សម្រាប់ជីវិតភាពប្រចាំថ្ងៃ។ ហើយនៅរដូវស្សា ទឹកដែលធ្លាក់មកពីលើភ្នំ បានហូរចូលទៅក្នុងទន្លេ ដែលជាហេតុធ្វើឲ្យលោក Bhuiyan សម្រេចចិត្ដជីកវា សម្រាប់ប្រើប្រាស់ក្នុងការចិញ្ចឹមសត្វ និងស្រោចស្រពលើដំណាំ។យ៉ាងណាមិញ លោក Ram Vilas Singh ដែលជាអ្នកភូមិ និងជាគ្រូបង្រៀនម្នាក់ ក៏បានធ្វើការកោតសរសើរដល់លោក Bhuiyan ដែលបានជីកប្រឡាយ សម្រាប់បម្រើផលប្រយោជន៍ដល់អ្នកភូមិ និងដីស្រែរបស់ពួកគេផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
លោក Laungi Bhuiyan
ប្រឡាយ
ប្រឡាយ
ស្រះ សម្រាប់បង្ហូរទឹកចូល