មនុស្សសម្លាប់ខ្លួន នៅទីណា តើព្រលឹង នឹងនៅទីនោះ?

ជំនឿ៖ មនុស្សជាច្រើនជឿថា នៅពេលនរណាម្នាក់ស្លាប់ រាងកាយក៏ស្លាប់ដូចគ្នា វាប្រៀបដូចជា ដបកែវពោរពេញ ទៅដោយទឹក តែបើបែកហើយ ដបនោះក៏នឹងក្លាយជា របស់ឥតប្រយោជន៍។ ប៉ុន្តែអ្វីដែល នៅខាងក្នុងគឺទឹក ដែល​នៅសល់ ហាក់​ដូចជា ផ្នែកនៃមនុស្សម្នាក់ ដែល​បាន​ផុតរលត់ទៅ​ អ្វី​ដែល​មាន​​បន្ទាប់​ពី ​រាងកាយ​ដែល​ស្លាប់ ​គេតែង​ហៅថា“ ព្រលឹង” ឬ“ វិញ្ញាណ”។
រូបតំណាង
មនុស្សមួយចំនួន ជឿថាព្រលឹងគឺជាផ្នែកមួយ នៃមនុស្សដែលមាន នៅក្តីស្រឡាញ់ អារម្មណ៍ និងការឈឺចាប់ ហើ​យវាក៏ជាផ្នែកមួយ ដែលធ្វើអោយយើង ក្លាយជាយើងពិត​ប្រាកដ។គ្មាននរណាម្នាក់ ដឹងទេថាមានអ្វីកើតឡើង ចំពោះព្រលឹង មនុស្សម្នាក់ បន្ទាប់ពីស្លាប់។ ហើយ​លើសពីនេះ ក៏មាន​ចម្ងល់​ជា​ច្រើន ​ដែល​ចោទសួរ​អំពី​សំណួរថាមនុស្សសម្លាប់ខ្លួននៅទីណា តើវិញ្ញាណនឹង នៅទីនោះមែនទេ?ចំពោះ​ករណីនេះ ​មានជំនឿខុសៗគ្នា ជាច្រើនអំពីរឿងនេះ អ្នកខ្លះបាន​លើកឡើង​ថា​ នៅដែល​មនុស្ស​ម្នាក់​ស្លាប់ ​វិញ្ញាណ ​រូបកាយ​ នឹង​បែក​គ្នា។ ដូច្នេះ​ហើយ បើ​ទោះបី រូបកាយ​យើង​ស្លាប់​ក៏ដោយ ​ក៏វិញ្ញាណ​ដែល​ជា​ខ្លឹមសារ ​នៃ​ខ្លួន​យើង​ផ្ទាល់ នៅតែមាន​ដែរ​។ អ្នក​ដែល​មាន​ជំនឿ លើ​រឿងអបិយជំនឿមួយ​ចំនួន ​បាន​លើកឡើង​ថា ​វិញ្ញាណនៃ​មនុស្ស​ស្លាប់ ​​ដោយ​សេចក្តី​ស្ងប់ ​នឹងធ្វើ​ដំណើរ​ទៅកាន់​ ពិភពវិញ្ញាណ​។ក៏ប៉ុន្តែ ​ប្រសិនបើ​មនុស្ស​ម្នាក់ ​ស្លាប់​ទៅ​ទាំងមិនអស់​ចិត្ត​ មិន​ដាច់​អាល័យ​ពី​របស់​របរ/ ​មនុស្ស​ជា​ទីស្រលាញ់​ ឬ​ស្លាប់​ទៅដោយ​សារ​តែ​ ការ​ធ្វើ​ឃាត ការសម្លាប់​ខ្លួន ឬ​ធ្វើ​បាបនោះ គេ​ជឿថា​ព្រលឹង​​ មនុស្ស​ម្នាក់នោះ​នឹង​ នៅ​កន្លែង​ដែល​គេបាន​ស្លាប់នោះ​ ហើយ​ធ្វើ​ដំណើរ​ដោយ​វិលវល់​ មិន​អាចរកផ្លូវ​ ដើម្បី​​​ទៅ​ចាប់​ជាតិបាន​ ព្រោះ​តែ​សេចក្តី​ខឹង ការ​ចង​ពារ និងដើម្បី​​រង់ចាំ​ធ្វើ​នៅ​អ្វី ​ដែល​គេ​មិន​ទាន់​បានសម្រេច ដូចចិត្ត​ដែល​នៅ​អាល័យ​ នោះ​ផងដែរ​។  យ៉ាងណាមិញ ​ចំពោះ​ចម្ងល់នេះ ​ក៏នៅ​មិនទាន់​មាន ​នៅ​អ្នក​វិទ្យាសាស្រ្ត ​ឬអ្នក​ស្រាវជ្រាវ​ណា​ម្នាក់ ​ដែល​អាច​បក​ស្រាយ ​បាន​នៅ​ឡើយ​នោះដែរ។ ហើយមកទល់បច្ចុប្បន្ន​នេះ ​វា​ក៏នៅ​តែ​ជា​មន្ទិល​សង្ស័យ ​របស់​មនុស្ស​គ្រប់​រូប​​។ ព្រោះ​គ្រប់យ៉ាង​គ្រាន់​តែ ជា​ការ​យល់​ឃើញ ​ផ្អែក​តាម​ការ​បក​ស្រាយ ​របស់​​អ្នក​ដែល​យល់ដឹង​ខាង​ផ្លូវ​ងងឹត​(អបិយជំនឿ) គ្មាន​ភស្តុតាង បញ្ជាក់​ច្បាស់​លាស់ ​ដែល​អាចធ្វើ​ឲ្យយើង​ យក​មក​សន្និដ្ឋាន ​បាន​នៅ​ឡើយ​នោះទេ​ថា​ នៅ​ពេល​ដែល ​មនុស្ស​ម្នាក់​ស្លាប់​ហើយ​ តើ​ព្រលឹង​នោះ នឹង​​ទៅ​ទីណា?​ នោះដែរ​៕  ប្រភព៖ kidshealth ុ, comeuntochrist