ឥទ្ធិពលកូនព្យុះ នឹងធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន ចាប់ពីថ្ងៃទី១៦ ដល់ទី ២២ ខែកញ្ញា

  • អង្គារ ១៥ កញ្ញា, ២០២០ ០៨:៥៤
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែកញ្ញាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។     តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឱ្យ៖១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C- សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C។នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ ។៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖- តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។- អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា៕សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖
លិខិតជូនដំណឹង