ចិនប្រកាសបិទទីក្រុងក្បែរព្រំដែនមួយ ក្រោយរកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍

  • អង្គារ ១៥ កញ្ញា, ២០២០ ០៩:០២
ប៉េកាំង៖ ទីក្រុង RUILI ស្ថិតក្នុងខេត្ត​យុន​ណា​ន់ ភាគ​និរតី​ប្រទេសចិន ត្រូវបានអាជ្ញាធរប្រកាសបិទទ្វារ និងពន្លឿនការធ្វើតេស្តលើប្រជាជនប្រមាណ ២០ម៉ឺននាក់ជាបន្ទាន់ ក្រោយរកឃើញជនជាតិមីយ៉ាន់ម៉ាពីរនាក់ ឆ្លងជំងឺកូវីដ១៩។គណៈកម្មការសុខាភិបាលខេត្ត​ចិនបានឱ្យដឹងថា ករណីទាំងនេះត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ហើយអ្នកជំងឺទាំងពីរនាក់ គឺជាជនជាតិមីយ៉ាន់ម៉ាដែលបានចូលប្រទេសចិនដោយខុសច្បាប់។
ទីក្រុង RUILI ខេត្ត​យុន​ណា​ន់ ភាគ​និរតី​ប្រទេស ត្រូវប្រកាសបិទទ្វារ
បច្ចុប្បន្នអ្នកជំងឺទាំងពីរ​ ត្រូវបាន​បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកដែល​បានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ​ជាមួយអ្នកជំងឺចំនួន ១៩០នាក់ផ្សេងទៀង ត្រូវរៀបចំដាក់ឱ្យនៅដាច់ដោយឡែក។គួរឱ្យដឹងដែរថា រហូតមកដល់ពេលនេះ នាយកដ្ឋានប៉ូលីសក្នុងតំបន់បាននឹងកំពុងបើកការស៊ើបអង្កេតរកមុខអ្នកដែលបានចូលប្រទេសចិនដោយខុសច្បាប់​ ហើយចំណែកមន្ត្រីជាប់ពាក់ព័ន្ធរឿងនេះក៏នឹងត្រូវកាត់ទោសតាមច្បាប់ដែរ៕
ប្រជាជនប្រមាណ ២០ម៉ឺននាក់ នឹងត្រូវធ្វើតេស្តជាបន្ទាន់