គ្រាប់ទី២ James ស៊ុតស្អាតណាស់! Chelsea លត់ Brighton ៣-១ ក្នុងប្រកួតដំបូងនៅ Premier League យប់មិញនេះ(មានវីដេអូ)

  • អង្គារ ១៥ កញ្ញា, ២០២០ ០៩:០៩
អង់គ្លេស៖ លោកគ្រូបង្វឹក Frank Lampard កំពុងតែមានសម្ពាធខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាម្ចាស់ក្លិបផ្ទាល់ក្រោយចំណាយទុនធំទិញយកកីឡាករល្អៗមករួមក្រុមនៅរដូវក្ដៅនេះ។ ជាការពិតណាស់ចំណាយធំបែបនេះ ការរំពឹងមកវិញក៏ធំដូចគ្នា ពោលលោក Lampard ត្រូវធ្វើយ៉ាងណាខិតខំនាំយកជ័យជម្នះឲ្យបានច្រើនដល់ក្លិប។
ក្រុមកីឡាកររបស់ក្លិប Chelsea
ដោយឡែកនៅក្នុងការប្រកួតបើកឆាកនៃក្របខណ្ឌ Premier League រដូវកាលថ្មីយប់មិញនេះ ក្លិប Chelsea មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ពោលបានយកឈ្នះក្រៅដីទៅលើក្លិប Brighton ដោយលទ្ធផល១ទល់នឹង៣។
ការដួលក្នុងតំបន់គ្រោះថ្នាក់របស់កីឡាករTimo Werner
កីឡាករJorginho
កីឡាករចំណូលថ្មី Timo Werner ជាអ្នកបង្កើតឱកាសបាល់ប៉េណាលទីឲ្យកីឡាករ Jorginho ស៊ុតបានមួយគ្រាប់នាំមុខមុននៅនាទីទី២៣។ យ៉ាងណាមិញចូលដល់តង់ទី២ក្លិប Brighton ក៏មានឱកាសតាមបានស្មើវិញពីការស៊ុតលើដំបូលទូកផុតដៃអ្នកចាំទី Kepa ពីសំណាក់កីឡាករ Leandro Trossard នៅនាទីទី៥៤។ 
ការស៊ុតរបស់កីឡាករLeandro Trossard
មិនបានប៉ុន្មាននាទីក្រោយមក Reece James ស៊ុតមួយជើងពីចម្ងាយយ៉ាងស្រួចផុតដៃអ្នកចាំទីរបស់ក្លិប Brighton រកបានគ្រាប់នាំមុខវិញឲ្យ Chelsea ។ ហើយគ្រាប់ទី៣ដែលធានាមាន៣ពិន្ទុនោះ​រកបានដោយការស៊ុតរបស់កីឡាករខ្សែការពារ Kurt Zouma ៕
កីឡាករReece James និងKurt Zouma