ក្ដៅៗ! គេហទំព័រខុសច្បាប់ចំនួន ៦,៩០៧ ត្រូវបានបិទដើម្បីការពារអនីតិជន

  • អង្គារ ១៥ កញ្ញា, ២០២០ ១០:១៥
ប៉េកាំង៖ និយតករអ៊ីនធឺណេតរបស់ប្រទេសចិនបានបិទគេហទំព័រខុសច្បាប់ចំនួន ៦,៩០៧ គិតត្រឹមថ្ងៃចន្ទនៅក្នុងយុទ្ធនាការមួយដែលបានចាប់ផ្តើមកាលពីខែកក្កដាដើម្បីបរិយាកាសល្អប្រសើរនៅតាមប្រព័ន្ធអ៊ីនធឺណេតសម្រាប់អនីតិជនក្នុងអំឡុងពេលវិស្សមកាលប្រចាំឆ្នាំរបស់ពួកគេ។យោងតាមរដ្ឋបាល Cyberspace នៃប្រទេសចិន គេហទំព័រចំនួន ៦៤ ត្រូវបានផ្អាកពីការធ្វើបច្ចុប្បន្នភាព ហើយគណនីឬក្រុមខុសច្បាប់ជាង ៨៦០,០០០ នៅលើវេទិការសិក្សាតាមប្រព័ន្ធអ៊ិនធឺណេតត្រូវបានបិទក្នុងអំឡុងពេលធ្វើយទ្ធនាការផ្សព្វផ្សាយ។
រូបតំណាង
វេទិកាតាមអ៊ីនធឺណេតទាំងនេះត្រូវបានផ្តន្ទាទោសចំពោះអំពើដែលប៉ះពាល់ដល់សុខភាពរាងកាយនិងផ្លូវចិត្តរបស់អនីតិជនរួមមានទាំងការផ្ទុកនូវរូបភាពអាសអាភាសនិងលើកទឹកចិត្តក្មេងជំទង់ឱ្យដើរតាមមនុស្សដែលពួកគេគាំទ្រដោយងងឹតងងល់៕
ទិន្នន័យរបស់រដ្ឋបាល Cyberspace នៃប្រទេសចិនក្នុងការគ្រប់គ្រងគេហទំព័រខុសច្បាប់
រូបតំណាង
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ