រកឃើញសាកសពអ្នកស្លាប់ចំនួន១៩នាក់ ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅកុងហ្គោ

  • អង្គារ ១៥ កញ្ញា, ២០២០ ១០:២៧
ប្រាសាវីល៖ ក្តាមឈូសជាច្រើនត្រូវបានគេដាក់តម្រៀបជាជួរនៅកន្លែងកើតមាននូវហេតុការណ៍បាក់​អណ្តូងរ៉ែ​​ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបន្តរកឃើញសពកម្មករអណ្តូងរ៉ែចំនួន១៩នាក់ ក្នុងចំណោមកម្មករសរុប៥០នាក់។ ហេតុការណ៍បាក់អណ្តូងរ៉ែនេះ បានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រហែលម៉ោង៣រសៀល ​នៅក្បែរតំបន់ទីប្រជុំជន Kamituga ស្ថិតនៅភាគ​ខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។​
កុងហ្គោថ្ងៃទី ១៣ ខែកញ្ញា
គួរឱ្យ​ជម្រាបដែរថា ហេតុការណ៍បាក់អណ្តូងរ៉ែ​​នៅក្នុងប្រទេសកុងហ្គោ គឺតែងតែកើតមានឡើងបន្តបន្ទាប់ ដោយសារ​សកម្មភាពរុករក​រ៉ែខុសច្បាប់។ ហើយ​កាលពីខែតុលា ឆ្នាំ​២០១៩​ កន្លងទៅ ហេតុការណ៍បាក់អណ្តូងរ៉ែដូចគ្នានេះ បានសម្លាប់មនុស្សអស់ ១៦នាក់៕
ក្រុមអ្នកជំនាញបន្តរកឃើញអ្នកស្លាប់ចំនួន ១៩នាក់
កម្មករសរុប៥០នាក់ ត្រូវបានគេសន្មត់ថាស្លាប់