កុំចេះតែហ៊ាន! អ្នកអត់ពាក់ម៉ាស់នៅឥណ្ឌូណេសុី ត្រូវគេពិន័យឲ្យជីករណ្ដៅដាក់សពអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩

  • អង្គារ ១៥ កញ្ញា, ២០២០ ១០:៣៩
ឥណ្ឌូណេស៊ី​៖ មនុស្សនាក់ នៅតំបន់ Gresik នៃកោះជ្វាខាងកើត ត្រូវបានអាជ្ញាធរបញ្ជាឲ្យជីករណ្ដៅសម្រាប់ដាក់សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាពិន័យចំពោះការមិនពាក់ម៉ាស់នៅទីសាធារណៈ។លោក Suyono អភិបាលស្រុក Cerme បានឲ្យដឹងថា លោកបានដាក់ពិន័យចំពោះប្រជាជនដែលមិនពាក់ម៉ាស់ ឲ្យជីករណ្ដៅសពនៅទីបញ្ចុះសពមួយកន្លែង ក្នុងភូមិ ​Ngabetan។ បើតាមការដកស្រង់សម្ដីចេញពីគេហទំព័រមួយ លោកបានលើកឡើងយ៉ាងដូច្នេះថា៖  ដើម្បីជួយសម្រួលដល់អ្នកជីកផ្នូរ លោក Suyono បានចាត់មនុស្សពីរនាក់សម្រាប់ផ្នូរនីមួយៗ ដោយម្នាក់ជាអ្នកជីក រីឯម្នាក់ទៀត ជាអ្នកក្រាលក្ដារនៅខាងក្នុងរណ្ដៅ ដើម្បីទ្រសាកសព។ ហើយលោកសង្ឃឹមថា ពិន័យបែបនេះនឹងធ្វើឲ្យអ្នកបំពានច្បាប់ខ្លាចញញើតផងដែរ។ជាមួយគ្នានេះ លោក Suyono បានឲ្យដឹងដែរថា ករណីឆ្លងកំពុងបន្ដកើនឡើងក្នុងតំបន់ Cerme ដែលជំរុញឲ្យរដ្ឋបាលភូមិ ចាត់វិធានការរឹតបន្ដឹងកាន់តែខ្លាំង ដោយអ្នកបំពាននឹងត្រូវផាកពិន័យជាសាច់ប្រាក់ ឬធ្វើការងារ។ លើសពីនេះទៀត ប៉ូលិសក្នុងតំបន់ក៏បានសហការជាមួយយោធា ដើម្បីពង្រឹងវិធានការបន្ថែម ដូចជាបំបែកការប្រមូលផ្ដុំជាសាធារណៈ រួមទាំងជំរុញឲ្យប្រជាជនពាក់ម៉ាស់ជាដើម៕សូមទស្សនារូបភាពខាងក្រោម៖
អ្នកជីករណ្ដៅសព
អ្នកជីករណ្ដៅសព
អ្នកជីករណ្ដៅសព