បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

  • អង្គារ ១៥ កញ្ញា, ២០២០ ១៣:០៨
អង់គ្លេស៖ ថ្មីៗនេះ ក្រុមហ៊ុនបោសសម្អាតមួយឈ្មោះថា Senior Waste Removals មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីប្រទះឃើញផ្ទះដែលត្រូវបោសសម្អាត មានភាពកង្វក់យ៉ាងខ្លាំង រហូតដល់មានសត្វកណ្ដុររស់នៅ។លោក Warren Senior ជាម្ចាស់ក្រុមហ៊ុនបានឲ្យដឹងថា ដំបូងឡើយ លោកបានទទួលទូរសព្ទពីម្ចាស់ផ្ទះមួយខ្នង ដោយមិនបញ្ចេញអត្តសញ្ញាណទេ និងស្នើសុំឲ្យខាងលោកជួយបោសសម្អាតផ្ទះ ហើយគ្រាន់តែប្រាប់លោកថា ផ្ទះមានសភាពអាក្រក់ខ្លាំងប៉ុណ្ណោះ។លុះពេលដែលក្រុមអ្នកសម្អាត ព្រមទាំងលោកចុះទៅដល់ទីតាំងផ្ទាល់ សឹងតែមិនអាចបើកទ្វារផ្ទះបាន ដោយសារតែគំនរសំរាមគរដូចភ្នំ។ មិនថាតែនៅក្នុងបន្ទប់ទទួលភ្ញៀវឡើយ សូម្បីបន្ទប់គេង ផ្ទះបាយសុទ្ធសឹងតែមានសំរាមគរទាំងអស់។ ហើយលើសពីនេះទៀត មានសំបុកកណ្ដុរមួយក្នុងផ្ទះបាយ ដែលមានកណ្ដុរប្រមាណ២០ក្បាលផងដែរ។លោក Senior បានបន្ដទៀតថា លោកបានឡើងទៅដល់ជាន់ទី៣ និងឃើញបន្ទប់មួយមិនមានសំរាមឡើយ ដែលលោកជឿជាក់ថាម្ចាស់ផ្ទះប្រហែលជារស់នៅតែមួយបន្ទប់ប៉ុណ្ណោះ។ ចំពោះផ្ទះដ៏កខ្វក់នេះ គឺជាលើកទីមួយហើយដែលលោកបានជួប ក្រោយពីបើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ។យ៉ាងណាមិញ ក្រុមអ្នកសម្អាត ដែលមានគ្នាចំនួនបួននាក់បានស្លៀកពាក់នូវឯកសណ្ឋានយ៉ាងត្រឹមត្រូវ និងចូលទៅបោសសម្អាតដោយចំណាយអស់រយៈពេល៧ម៉ោង ហើយសំរាមទាំងនោះក៏ត្រូវបានប្រមូលដឹកយកទៅចាក់ចោលចំនួនបីឡាន ដែលជាទំហំឡានវ៉ែន៕សូមទស្សនារូបភាពខាងក្រោម៖
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ទិដ្ឋភាពក្នុងផ្ទះ
ក្រុមអ្នកសម្អាត