តម្លៃសមរម្យ! Liverpool ដាក់តម្លៃខ្លួនតារាសំណាងរូបនេះត្រឹម១៤លានប៉ុណ្ណោះ

  • អង្គារ ១៥ កញ្ញា, ២០២០ ១៣:៥៥
បរទេស៖ ខ្សែប្រយុទ្ធ Divock Origi នៅតែស្ថិតក្នុងបញ្ជីកីឡាករបម្រុងរបស់លោកគ្រូបង្វឹក Jurgen Klopp ដដែល បើទោះបីជាតារានាំសំណាងរូបនេះដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យ Liverpool ឈ្នះពាន​ UEFA Champions League រដូវកាល​ ២០១៨/១៩ ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ Liverpool ក៏កំពុងតែមានគម្រោងលក់រូបគេចេញនៅក្នុងរដូវក្ដៅនេះផងដែរ។
កីឡាករ Divock Origi
ហើយបើតាមលោក Ekrem Konur ដែលអ្នកកាសែតដ៏ល្បីម្នាក់របស់ប្រទេសតួកគីបានឲ្យដឹងថាក្លិបលោក Jurgen Klopp ទាមទារតម្លៃខ្លួន Origi ត្រឹមតែ១៤លានផោនប៉ុណ្ណោះ (ឬប្រមាណ១៨លានដុល្លារ) ប្រសិនបើមានក្លិបណាមួយចង់បានរូបគេទៅរួមក្រុមនោះ។
កីឡាករ Divock Origi
លើសពីនេះលោកក៏បានលើកឡើងទៀតថាក្លិប Fanerbache របស់តួកគីកំពុងតែមានប្រៀបជាងគេក្នុងការទិញយកកីឡាករវ័យ២៥ឆ្នាំរូបនេះចេញពីទឹកដី Anfield ។ ក្រៅពី Fanarbache នៅមានក្លិបមួយចំនួនទៀតកំពុងតែចូលប្រជែង រួមមានក្លិប Aston Villa, Newcastle United, Brighton និង Fullham ជាដើម៕
កីឡាករ Divock Origi