សរុប៩៣០លានផោន! ជម្រើស១១នាក់ដំបូងដែលមានតម្លៃខ្លួនថ្លៃជាងគេប្រចាំ Premier League រដូវកាលថ្មីនេះ

  • អង្គារ ១៥ កញ្ញា, ២០២០ ១៥:៣៨
អង់គ្លេស៖ នៅប៉ុន្មានរដូវកាលចុងក្រោយនេះយើងមើលឃើញថាក្លិបធំៗនៅ Premier League មួយចំនួនបានចំណាយទុនយ៉ាងច្រើនក្នុងការទិញយកកីឡាករល្អៗមករួមក្រុម ក្នុងនោះមានដូចជាក្លិបហង្សក្រហម Liverpool, Manchester City ក៏ដូចជា Chelsea ជាដើម។   
លោកគ្រូបង្វឹក Jurgen Klopp, Frank Lampard និង Pep Guardiola
ហើយបើតាមគេហទំព័រ Transfermarkt ខាងក្រោមនេះជាកីឡាករជម្រើស១១នាក់ដំបូងដែលកំពុងមានតម្លៃខ្លួនថ្លៃជាងគេប្រចាំលីគកំពូលអង់គ្លេសរដូវកាលថ្មីនេះ។អ្នកចាំទី៖
  • កីឡាករ Alisson Becker លេងឲ្យក្លិប Liverpool មានតម្លៃខ្លួនប្រមាណ៦៤លានផោន (ឬ៨២លានដុល្លារ)។
កីឡាករ Alisson Becker
ខ្សែការពារ៖ 
  • កីឡាករ Trent Alexander-Arnold លេងឲ្យក្លិប Liverpool មានតម្លៃខ្លួនប្រមាណ៩៩លានផោន (ឬ១២៨លានដុល្លារ)។
កីឡាករ Trent Alexander-Arnold
  • កីឡាករ Virgil van Dijk លេងឲ្យក្លិប Liverpool មានតម្លៃខ្លួនប្រមាណ៧២លានផោន (ឬ៩៣លានដុល្លារ)។
កីឡាករ Virgil van Dijk
  • កីឡាករ Aymeric Laporte លេងឲ្យក្លិប Manchester City មានតម្លៃខ្លួនប្រមាណ៥៤លានផោន (ឬ៧០លានដុល្លារ)។
កីឡាករ Aymeric Laporte
  • កីឡាករ Andrew Robertson លេងឲ្យក្លិប Liverpool មានតម្លៃខ្លួនប្រមាណ៥៨លានផោន (ឬ៧៥លានដុល្លារ)។
កីឡាករ Andrew Robertson
ខ្សែបម្រើ៖
  • កីឡាករ N'Golo Kante លេងឲ្យក្លិប Chelsea មានតម្លៃខ្លួនប្រមាណ៧២លានផោន (ឬ៩៣លានដុល្លារ)។
កីឡាករ N'Golo Kante
  • កីឡាករ Paul Pogba លេងឲ្យក្លិប Manchester United មានតម្លៃខ្លួនប្រមាណ៧២លានផោន (ឬ៩៣លានដុល្លារ)។
កីឡាករ Paul Pogba
  • កីឡាករ Kevin de Bruyne លេងឲ្យក្លិប Manchester City មានតម្លៃខ្លួនប្រមាណ១០៨លានផោន (ឬ១៣៩លានដុល្លារ)។
កីឡាករ Kevin de Bruyne
ខ្សែប្រយុទ្ធ៖
  • កីឡាករ Raheem Sterling លេងឲ្យក្លិប Manchester City មានតម្លៃខ្លួនប្រមាណ១១៥លានផោន (ឬ១៤៨លានដុល្លារ)។
កីឡាករ Raheem Sterling
  • កីឡាករ Mohamed Salah លេងឲ្យក្លិប Liverpool មានតម្លៃខ្លួនប្រមាណ១០៨ លានផោន​ (ឬ១៣៩លានដុល្លារ)។
កីឡាករ Mohamed Salah
  • កីឡាករ Harry Kane លេងឲ្យក្លិប Tottenham Hotspur មានតម្លៃខ្លួនប្រមាណ១០៨លានផោន (ឬ១៣៩លានដុល្លារ)។
កីឡាករ Harry Kane
កីឡាករ១១នាក់ដំបូងដែលមានតម្លៃខ្លួនថ្លៃជាងគេប្រចាំ Premier League រដូវកាលថ្មីនេះ