លោក ត្រាំ ព្រមានសងសឹកវិញ ១ពាន់ដង ក្រោយលេចឮថាអុីរ៉ង់ ចង់សម្លាប់ឯកអគ្គរដ្ឋទូតមួយរូបរបស់ខ្លួន

  • អង្គារ ១៥ កញ្ញា, ២០២០ ១៥:៤៥
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បានគំរាមថាទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបវិញ ចំពោះការវាយប្រហារណាមួយរបស់អុីរ៉ង់ ដែលអាចធ្វើឡើងដើម្បីសងសឹងឲ្យមេបញ្ជាកងបដិវត្តអុីស្លាម គឺលោក ឧត្ដមសេនីយ៍ត្រី Qassem Soleimani ដែលបានស្លាប់ដោយការ​វាយ​ប្រហារ​របស់យន្តហោះ​គ្មានមនុស្សបើកអាមេរិក កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នាអាកាសយានដ្ឋានក្នុងទីក្រុងបាកដាត ប្រទេសអុីរ៉ាក់។
លោកដូ ណាល់ត្រាំ
លោក ត្រាំ បានសរសេរនៅលើគណនី Twitter នាថ្ងៃទី១៥ ខែកញ្ញានេះ ដោយសង្កត់ធ្ងន់ថា៖គួរបញ្ជាក់ថា លោក ត្រាំ  បានបង្ហោះសារយ៉ាងដូច្នេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់កាសែត Politico ដោយដកស្រង់សម្ដីពីសន្ដិសុខអាមេរិកថា រដ្ឋាភិបាលអុីរ៉ង់កំពុងពិចារណា ប៉ុនប៉ង់ធ្វើឃាតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសាធារណរដ្ឋអាហ្វ្រិកខាងត្បូង គឺលោកស្រី Lana Marks ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានដឹងអំពីការគំរាមកំហែងនេះ កាលពីនិទាឃរដូវ ប៉ុន្ដែកាលពីប៉ុន្មានសប្ដាហ៍មុននេះ មានព័ត៌មានជាក់លាក់បន្ថែមទៀត​ អំពីការវាយប្រហារនាពេលខាងមុខ។
លោកស្រីLana Marks និង លោក ដូ ណាល់ត្រាំ
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Saeed Khatibzadeh បានច្រានចោលការអះអាងរបស់កាសែត Politico ថាគ្មានមូលដ្ឋាននោះទេ ហើយលោកយល់ថា វាជាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រដ្ឋបាល លោក ត្រាំ ដើម្បីប្រឆាំងនឹងប្រទេសអុីរ៉ង់៕