ក្រោយព្រមចំណាយ ២៨លាន Barca ត្រៀមប្រកាសកីឡាករចំណូលថ្មីម្នាក់ នៅក្នុងសប្ដាហ៍នេះ

  • អង្គារ ១៥ កញ្ញា, ២០២០ ១៥:២៣
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានព្រមព្រៀងតម្លៃ២៨លានផោន ​(ឬប្រមាណ៣៦លានដុល្លារ) ជាមួយក្លិប Lyon ហើយ ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Memphis Depay មកកាន់ទឹកដី Camp Nou។
កីឡាករ Memphis Depay
អ្នកចាត់ការទូទៅក្រុម Barca ថ្មី លោក Ronald Koeman មានចំណាប់អារម្មណ៍ខ្លាំងក្នុងការផ្ទេរយកខ្សែប្រយុទ្ធវ័យ២៦ឆ្នាំមករួមក្រុម ដោយសារតែលោកដឹងច្បាស់ពីសមត្ថភាពរបស់ម្ចាស់អាវលេខ១១ក្រុម Lyon រូបនេះ ពោលកាលពេលដែលលោកនៅដឹកនាំក្រុមជម្រើសជាតិហូឡង់។
លោកRonald Koeman ជាមួយនឹង Depay
Depay នឹងត្រូវធ្វើដំណើរមកទីក្រុង Barcelona ដើម្បីធ្វើតេស្តសុខភាពនៅពេលដ៏ខ្លីខាងមុខ ខណៈការបង្ហាញខ្លួនជាផ្លូវការនៅទឹកដី Camp Nou ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ។ដូច្នេះមានន័យថា Depay អាចនឹងមានវត្តមាន ក្នុងប្រកួតដំបូងរបស់ Barcelona នៅក្របខណ្ឌ La Liga ដែលត្រូវលេងតទល់នឹងក្រុម Villareal នាថ្ងៃទី២៧ ខាងមុខនេះ។
កីឡាករ Memphis Depay
គួររម្លឹកដែរថា Depay បានផ្លាស់ចេញពីក្លិបបិសាចក្រហម Manchester United មកកាន់ក្លិប Lyon កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ១៧លានផោន (ឬប្រមាណ ២១លានដុល្លារ)។ ចាប់តាំងពីចាកចេញពីទឹកដី Old Trafford ជម្រើសជាតិហូឡង់ ហាក់បង្ហាញទម្រង់លេងលេចធ្លោជាងមុន ជាក់ស្ដែងគេរកបាន៥៧គ្រាប់មកហើយ ក្នុងចំណោមការបង្ហាញខ្លួន១៤០ប្រកួតឲ្យ Lyon៕
កីឡាករ Memphis Depay