ឃើញឈុតសម្លៀកបំពាក់ Mookda ក្នុងរឿងច្រវ៉ាក់ស្នេហ៍ សាមញ្ញៗ ប៉ុន្តែ តម្លៃញាក់សាច់

ថៃ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ Mookda Narinrak ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈ តារាស្រីរូបនេះ តែងតែទទួលបានតំណែងជាតួឯកស្រីសឹងតែគ្រប់រឿងតែម្ដង ហើយមុននឹងក្លាយជា តារាសម្ដែងប្រចាំប្រទេសថៃយ៉ាងដូច្នេះ នាងក៏ជាម្ចាស់ពាន់រង្វាន់ Miss Teen Thailand កាលពីឆ្នាំ ២០១១ផងដែរ។ បើគិតចាប់តាំងពី តារារូបនេះ ចូលសិល្បៈមកទល់នឹងបច្ចុប្បន្ន នាងនៅតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង និងមានអ្នកគាំទ្រច្រើនតាំងក្នុង និងក្រៅប្រទេស។ ម្យ៉ាងវិញទៀត​ បើក្រឡេកមកមើល រូបសម្ផស្សតារាស្រីរូបនេះ ទោះមានវ័យ ២៤ឆ្នាំទៅហើយក៏ពិតមែន តែនាងនៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល ដែលគ្រប់ពេលតួឯកស្រីរូបនេះ តុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនបាក់ចិត្តគ្រប់ៗគ្នា។ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយនេះ Mookda Narinrak កាន់តែមានភាពមមាញឹកជាមួយការងារថតខ្សែភាពយន្តជាបន្តបន្ទាប់សឹងតែមិនមានពេលទំនេរទៅហើយ តែអ្វីដែលធ្វើនាងឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ រាល់ឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការថតក្នុងរឿងថ្មីមួយប្លង់ៗ ក្នុងរឿង«ច្រវ៉ាក់ស្នេហ៍» តារារូបនេះ ចំណាយថវិការហូតដល់ខ្ទង់ម៉ឹនដុល្លារក៏មាន ក្នុងនោះដែរ ឈុតសម្លៀកបំពាក់ទាំងនោះ មានការច្នៃឡើងយ៉ាងស្រស់ស្អាតប្លែកតែម្ដង៕ប្រភពរូបភាព៖ narinrakinstyle  បើចង់ជ្រាបកាន់តែច្បាស់អំពីតម្លៃសម្លៀកបំពាក់​ Mookda Narinrak សូមទស្សនារូបភាពខាងក្រោម៖​
Mookda Narinrak
Mookda Narinrak
Mookda Narinrak
តម្លៃសម្លៀកបំពាក់ និងគ្រឿង អលង្កាMookda Narinrak ពាក់ទាំងអស់សរុបចំនួនជាង ៦ម៉ឹនដុល្លារ
ឈុតពណ៌ខ្មៅMookda Narinrak ស្លៀកតម្លៃ ៤៥០ ដុល្លារ
ឈុតMookda Narinrak ស្លៀកតម្លៃ ៣៨០​ ដុល្លារ
ឈុត Mookda Narinrak ស្លៀកតម្លៃ ៣៨៨ ដុល្លារ
ឈុត Mookda Narinrak ស្លៀកតម្លៃ ៣៩៥ ដុល្លារ