វ៉ាក់សាំងកូវីដ១៩របស់ចិន អាចនឹង​ដាក់ឱ្យប្រើជាសាធារណៈ នៅខែវិច្ឆិកាខាងមុខនេះ

  • អង្គារ ១៥ កញ្ញា, ២០២០ ១៥:៤៧
ប៉េកាំង៖ អ្នកនាំពាក្យមជ្ឈមណ្ឌលត្រួតពិនិត្យ​និងបង្ការជំងឺឆ្លងចិន ហៅកាត់ថា CDC បាន​ឱ្យដឹង​ថា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងផលិតឡើងនៅក្នុងប្រទេសចិន អាច​នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាសាធារណៈ​ យ៉ាងឆាប់បំផុតនៅត្រឹមខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន France24 ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។ប្រទេសចិនមានវ៉ាក់សាំងកូវីដ១៩ចំនួន ​៤ប្រភេទ កំពុងឈានដល់ដំណាក់កាលធ្វើតេស្តចុងក្រោយ។ ហើយ​ក្នុងចំណោមវ៉ាក់សាំងទាំងនោះ មានវ៉ាក់សាំងចំនួន ​៣ប្រភេទ ​​ត្រូវបានគេដាក់ឱ្យប្រើប្រាស់រួចទៅ​ហើយ​កាលពីខែកក្កដា ​សម្រាប់ក្រុមមនុស្ស ដែលមានហានិភ័យឆ្លងជំងឺខ្ពស់​ដូចជា គ្រូពេទ្យ​ និងបុគ្គលិកការពារសន្តិសុខជាតិជាដើម។ប្រធានផ្នែកជីវសុវត្ថិភាព​របស់មជ្ឈមណ្ឌល CDC ​លោកស្រី Guizhen Wu បាន​ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋចិនយ៉ាងដូច្នេះថា៖គួរជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន ដែលមានឈ្មោះថា Sinopharm និង Sinovac Biotech បាននឹងកំពុង​ផលិតវ៉ាក់សាំង​កូវីដ១៩ចំនួន ៣ប្រភេទ ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់របស់រដ្ឋ។ ​ចំណែកវ៉ាក់សាំងទី ៤ ដែលបង្កើតឡើងដោយ​ក្រុមហ៊ុន CanSino Biologics និងអង្គភាពស្រាវជ្រាវឱសថ​នៃយោធារបស់ចិន ​បានបង្ហាញលទ្ធផលនូវវិជ្ជមាន ​ហើយក៏មានសុវត្ថិភាព​ក្នុងការឆ្លើយតប​ទៅប្រព័ន្ធភាពស៊ាំដែរ៕
ប្រទេសចិនមានវ៉ាក់សាំងកូវីដ១៩ចំនួន ​៤ប្រភេទ កំពុងឈានដល់ដំណាក់កាលធ្វើតេស្តចុងក្រោយ