មិត្តភក្តិមានគូអស់ហើយ! ចំណែក​តារាស្រី​ទាំង ៣ រូបនេះ បង្ហើប​ថា មិន​ទាន់​រក​ម្ចាស់​បេះដូង​ឃើញ​នៅឡើយ

ថៃ៖ ប្រាកជាគ្មានអ្នកណាជឿឡើយ ប្រសិនបើប្រាប់ថាតារាទាំង ៣ រូបនេះមិនទាន់មានសង្សារ ឬមានមនុស្សក្នុងចិត្ត ព្រោះពួកគេសុទ្ធតែមានសម្រស់ស្រស់ស្អាត មានទេពកោសល្យសម្តែង ថែមទាំងមានចំណេះដឹងទៀត។ តើតារាស្រីល្បីឈ្មោះទាំង ៣ រូបនេះជាអ្នកណា?១. Chippy Sirinកាលពីថ្មីៗនេះ តារាស្រី Chippy បានទៅចូលរួមក្នុងកម្មវិធី “Tee Tai Kru” របស់ប៉ុស្តិ៍ទូរទស្សន៍មួយ ហើយ​បាន​បង្ហើបថា បច្ចុប្បន្ននេះនាងមិនទាន់មានអ្នកមើលថែបេះដូងនៅឡើយទេ បន្ទាប់ពីនាងបានបែកគ្នា​ជាមួយសង្សារចាស់​មក។
Chippy Sirin
២. Baifern Pimchanok
សម្រាប់តារាសម្តែង Baifern Pimchanok បានចូលរួមក្នុងកម្មវិធី “The Driver” កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០។ ហើយនៅក្នុងកម្មវិធីនោះផងដែរ នាងបាននិយាយថា បច្ចុប្បន្ននេះគឺបេះដូងទទេស្អាត មិនទាន់គិតគូរទេ ព្រោះរវល់ជាមួយការងារសិល្បៈច្រើនពេក។
Baifern Pimchanok
៣. Diana Flipoដោយឡែក Diana ក៏បានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីសម្ពោធរឿងភាគថ្មីកាលពីថ្មីៗនេះផងដែរ។ ហើយនៅក្នុងកិច្ចសម្ភាសន៍នោះនាងបាននិយាយថា បច្ចុប្បន្ននេះគឺមិនទាន់រកឃើញមនុស្សច្បាស់​លាស់​នៅឡើយទេ។ ហើយនាងក៏បានបន្ថែមថា មិនមែនតែអ្នកសារព័ត៌មានសួរទេ សូម្បីតែអ្នកម្តាយ និងក្រុម​គ្រួសារក៏បានសួរពីរឿងនេះដែរ៕
Diana Flipo