Chelsea កំពុងចង់លក់ចេញផង! Bayern ត្រៀមដាក់សំណើទិញយកខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះពី Chelsea

  • អង្គារ ១៥ កញ្ញា, ២០២០ ១៦:៤០
បរទេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Bayern Munich កំពុងតែរៀបចំដាក់សំណើទិញយកខ្សែប្រយុទ្ធស្លាប Callum Hudson-Odoi ពីក្លិបតោខៀវ Chelsea នៅរដូវក្ដៅនេះ។ 
កីឡាករ Callum Hudson-Odoi
គួរឲ្យដឹងដែរថាកាលពីរដូវក្ដៅមុន Bayern Munich បានដាក់សំណើក្នុងចំនួនទឹកប្រាក់៤០លានផោន (ឬប្រមាណ៥២លានដុល្លារ) ម្តងរួចមកហើយដើម្បីទិញយកតារាវ័យ១៩ឆ្នាំរូបនេះមករួមក្រុម ប៉ុន្តែត្រូវបានក្លិបលោក Frank Lampard បដិសេធ។ 
កីឡាករ Callum Hudson-Odoi
សម្រាប់រដូវក្ដៅនេះ ដោយសារតែការចំណាយទិញកីឡាករថ្លៃៗមករួមក្រុមច្រើន Chelsea ក៏កំពុងតែពិចារណាដាក់លក់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះចេញផងដែរ។ ក្នុងនោះក្លិបលោក Frank Lampard អាចនឹងឲ្យ Bayern Munich ខ្ចីជើងរូបគេទៅលេងនៅ Bundesliga មួយរដូវកាលសិន ទើបសម្រេចចិត្តលក់ផ្តាច់កុងត្រា។ 
កីឡាករ Callum Hudson-Odoi
ជាក់ស្តែងនៅក្នុងរដូវកាល២០១៩/២០កន្លងមកនេះ Hudson-Odoi បង្ហាញខ្លួនបាន៣៥ប្រកួតឲ្យ Chelsea ប៉ុន្តែភាគច្រើនចូលលេងជាកីឡាករបម្រុងប៉ុណ្ណោះ ដោយរកបាន៤គ្រាប់ និងបោះបាល់ឲ្យដៃគូបាន៧លើកផងដែរ។ ដោយឡែកសម្រាប់ក្លិប Bayern Munich វិញ លោកគ្រូបង្វឹក Hansi Flick នៅតែចង់តារាវ័យក្មេងរូបនេះទៅរួមក្រុម បើទោះបីជាទើបតែទិញបានកីឡាករឆ្នើម Leroy Sane ពី Manchester City ក៏ដោយ៕
កីឡាករ Callum Hudson-Odoi
កីឡាករ Leroy Sane