នៅលើទឹកដីកំពត វីរៈ និច្ច កាន់តែស្រស់ស្អាត និងទាក់ទាញ ក្រោយស្លៀកឈុតបែបនេះ

កំពត៖​ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និងជាម្ចាស់បទ គីឡូស្រែ គឺកញ្ញា វីរៈ និច្ច ជាតារាចម្រៀងមួយរូបដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តយុវវ័យ ជាពិសេសជាងនេះជាមួយនឹងស្ទាយ៍ធ្វើខ្លួនរបស់កញ្ញាតែម្ដងពិតជាទាក់ចិត្តមិត្តៗនារីនាពេលបច្ចុប្បន្នណាស់។ ក្រៅពីមមាញឹកនឹងការងារសិល្បៈហើយ ជារឿយៗកញ្ញាតែងតែមានដំណើរកម្សាន្តនានានៅតាមបណ្ដាខេត្តផ្សេងៗ។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបពេលទៅកម្សាន្តនៅឯកំពត ធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមិនដាក់ភ្នែកគ្រប់គ្នាទៅហើយ ដោយសារសម្លៀកបំពាក់របស់កញ្ញាស្លៀកឈុតមានពណ៌ស និងខៀវ បានបញ្ចេញសាច់ខ្នង និងដើមទ្រូង មើលទៅមានភាពទាក់ទាញជាខ្លាំង។លើសពីនេះទៅទៀត​ រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា តារាចម្រៀងរូបនេះមិនត្រឹមតែមានទេពកោសល្យផ្នែកចម្រៀងនោះទេ តែបើនិយាយពីរូបសម្រស់របស់នាងពិតជាស្រស់ស្អាត និងលេចធ្លោជាខ្លាំង ជាពិសេសហ្វេនៗឃើញហើយសរសើរគ្រប់គ្នាតែម្តង៕សូមទស្សនារូបភាពខាងក្រោម៖
កញ្ញា​ វីរៈ​ និច្ច
កញ្ញា​ វីរៈ​ និច្ច
កញ្ញា​ វីរៈ​ និច្ច
កញ្ញា​ វីរៈ​ និច្ច