រៀបការយូរហើយមិនទាន់មានកូន តែ Amy និង ស្វាមីនៅតែបែបនេះ

ថៃ៖ ទោះជារៀបការនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ តែមិនទាន់ឃើញពន្លឺ មានចំណងស្នេហ៍កូនប្រុសស្រី នៅក្នុងជីវិតប្ដីប្រពន្ធរបស់ តារាសម្ដែងស្រី នាង Amy  និង ស្វាមី លោក Cee Siwat នៅឡើយទេ តែអ្នកទាំងពីរ នៅមានភាពផ្អែមល្ហែម ល្អូកល្អើននឹងគ្នា មិនចេះដាច់។ ជាក់ស្ដែង ថ្មីៗនេះ នាង Amy និង ស្វាមី បាននាំគ្នាទៅកម្សាន្ត សម្រាកលំហែកាយ នៅតាមទីកន្លែងបែបធម្មជាតិ ប្រកបដោយបរិយាកាសយ៉ាងស្រស់ស្រាយ ហ៊ុមព័ទ្ធជុំវិញដោយដើមឈើ និងទេសភាពភ្នំ គួរឲ្យចង់គយគន់ ខណៈពេលដែលនៅក្នុងដំណើរកម្សន្តលើកនេះ Amy ក៏មិនភ្លេចបង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួន ក្នុងឈុតប៊ីគីនី បញ្ចេញសាច់ស្បែកគួរឲ្យចាប់អារម្មណ៍។ លើសពីនេះទៅទៀត ក្រៅពីរូបភាពដ៏ស៊ិចស៊ីដ៏គួរឲ្យទាក់ទាញហើយ អ្នកទាំងពីរ ថែមទាំងបានបង្ហាញពីភាពភាពផ្អែមល្ហែម ខណៈពេលកំពុងតែឱបគ្នាយ៉ាងស្អិតរមួត នៅក្នុងអាងទឹក ធ្វើឲ្យហ្វេនៗជាច្រើន ពិតជាអត់មិនបាននឹងកោតសរសើរពីភាពរ៉ូមែនទិករបស់អ្នកទាំងពីរ ដែលអាចប្រៀបធៀបទៅបាន ពេលកំពុងតែទៅក្រេបទឹកឃ្មុំជាមួយគ្នាថ្មីៗ៕ 
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី
Amy
Amy
Amy
Amy និង ស្វាមី
Amy និង ស្វាមី
Amy និង ស្វាមី