ចែ ឡេង បង្ហោះរូបស្វីតៗ ក្នុងថ្ងៃ Anniversary ១ឆ្នាំជាមួយគូស្នេហ៍

ភ្នំពេញ៖ តារាសម្ដែងស្រីមានរូបសម្រស់ស្អាត សាច់សខ្ចី ចែ ឡេង ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរូបនេះ កាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ បើងាកមកមើលជីវិតឯកជនវិញ តារារូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសរូបសង្ហាម្នាក់ ដែលមិនមែនជាអ្នកនៅក្នុងសង្គមសិល្បៈនោះទេ។ បើគិតរយៈពេល ចែ ឡេង​ និងគូស្នេហ៍ទាក់ទងគ្នាបានមួយឆ្នាំហើយ បើទោះបីទើបតែមានទំនាក់ទំនងស្នេហា តែយើងសង្កេតឃើញអ្នកពីរ បង្ហាញនៅភាពផ្អែមល្ហែមយ៉ាងស្អិតរមួតមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ បើកចំហររឿងស្នេហា មិនបានបិទបាំងនោះទេ។ លើសពីនេះទៅទៀត មានតែបង្ហាញនៅទំនាក់ទំនងជាសាធារណៈសម្រាប់ហ្វេនៗបានដឹង ដោយមិនខ្លាចប៉ះពាល់ដល់អាជីពជាតារាសម្ដែងនោះឡើយ។ ជាការពិត ថ្មីៗនេះ ចែ ឡេង បានបង្ហោះរូបភាពអបអរថ្ងៃ Anniversary ១ឆ្នាំ ជាមួយគូស្នេហ៍ ដោយរូបភាពទាងនោះ​មើលទៅ អ្នកទាំងពីបង្ហាញនៅស្នាមញញឹម  និងក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងមានក្ដីសុខ។ ជាពិសេស គូស្នេហ៍តារាស្រីរូបនេះ បានផ្ដល់នៅស្នាមថើបយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែននឹងជីវិតគូអ្នកទាំងពីរគ្រប់ៗគ្នាតែម្ដង។ គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រីរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនបាប់អារណ៍លើរូបនាង ទាំងជីវិតក្នុងវិស័យសិល្បៈ និងជីវិតឯកជនស្ទើរតែគ្រប់ពេល៕សូមទស្សនារូបភាពខាងក្រោម៖​
ចែ ឡេង
ចែ ឡេង
ចែ ឡេង
ចែ ឡេង និងគូស្នេហ៍
ចែ ឡេង និងគូស្នេហ៍
ចែ ឡេង និងគូស្នេហ៍
ចែ ឡេង និងគូស្នេហ៍
ចែ ឡេង និងគូស្នេហ៍