ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ ដល់ទៅ៥.៤លាននាក់

  • អាទិត្យ ២០ កញ្ញា, ២០២០ ១៣:៤៥
ម៉ុមបៃ៖ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញនៅថ្ងៃអាទិត្យនេះថា ​តួលេខអ្នកឆ្លង​ជំងឺកូវីដ១៩នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៥.៤លាននាក់ ​ក្រោយរកឃើញអ្នកឆ្លងថ្មី ៩២,៦០៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ប្រភពដដែលបានឱ្យដឹងទៀតថា កំណើនឡើងនៃករណីឆ្លង​ដ៏សម្បើមនេះ ចាប់​កើតមាន​កាលដើមខែសីហា ហើយបច្ចុប្បន្នប្រទេស​ឥណ្ឌាបាន​ក្លាយជាប្រទេសទី២ ​បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានឆ្លងសរុបចំនួន ៦.៧លាននាក់។គួរជម្រាបដែរថា បើគិតរហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩សរុប ៨៦.៧៧៤នាក់ អ្នកជាសះស្បើយ ៤,៣០៣,០៤៣នាក់ ខណៈអ្នកជំងឺប្រមាណ ១,០១០,៨០២នាក់ទៀត គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕
ឥណ្ឌាក្លាយជាប្រទេសដែលមានករណីឆ្លងកូវីដ១៩​លឿងជាងគេបំផុតនៅលើលោក
ឥណ្ឌាកំពុងពិចារណាដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ជាបន្ទាន់ ដល់ក្រុមមនុស្សមានហានិភ័យឆ្លងជំងឺខ្ពស់