ឆាយ វីរៈយុទ្ធ ធ្វើខួបកំណើតកូនស្រីអាយុ១ឆ្នាំ ជុំគ្រួសារយ៉ាងមានក្ដីសុខ

ភ្នំពេញ៖ បន្ទាប់ពីរៀបការអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានសមាជិកថ្មីជាកូនស្រីមានមុខមាត់ទាំងឃ្យូត និងគួរឲ្យក្នាញ់ខ្លាំងតែម្ដង ហើយពេលនេះ កូនស្រីតារាប្រុសរូបនេះ មានអាយុ១ឆ្នាំផងដែរ។ បើនិយាយពីជីវិតគ្រួសារ ក្រោយមានកូនរួច ឃើញថា លោក និងភរិយាកាន់តែមានសុភមង្គល ចំណែកចំណងស្នេហ៍ប្ដីប្រពន្ធអ្នកទាំងពីររឹតតែរឹងមាំជាងមុនថែមទៀតផង។ យ៉ាងណាមិញ បើទោះបី តារាប្រុសរូបនេះ មានភាពមមាញឹកជាមួយការងារយ៉ាងណាក្ដី ក៏តារារូបនេះ តែងតែផ្ដល់ពេលវេលាចំពោះគ្រួសារ នាំភរិយា និងកូនៗដើរកម្សាន្តលំហែកាយជាញឹកញាប់ផងដែរ។ ម្យ៉ាងវិញទៀត រាល់រូបភាព ដែលតារារូបនេះ បង្ហោះសុទ្ធសឹងតែបង្ហាញពីសេចក្ដីសុខនៅក្នុងគ្រួសារ ពោរពេញដោយស្នាមញញឹមយ៉ាងសប្បាយរីករាយ។ ក្នុងនោះដែរ ថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ បានប្រារព្ធធ្វើពិធីខួបកំណើតអាយុ១ឆ្នាំ សម្រាប់កូនស្រីបណ្ដូលចិត្ត ដែលធ្វើឡើងយ៉ាងធិកអធម ដោយមានការរៀបចំ និងដេគ័រក្នុងពិធីយ៉ាងស្រស់ស្អាតតែម្ដង ចំណែកទិដ្ឋភាពក្នុងពិធីវិញ គឺឃើញមានតែសាច់ញាតិ ក្រុមគ្រួសារ និងមិត្តជិតស្និទ្ធផងដែរ។ ដោយរូបភាព ក្នុងពិធីនោះមើលទៅលោក និងភរិយាមានភាពរីករាយយ៉ាងមានក្ដីសុខពេញទំហឹង ខណៈទើបតែធ្វើខួបកំណើតជូនកូនស្រីជាលើកដំបូង។ តួយ៉ាង បើងាកមកមើលការតុបតែងខ្លួនរបស់កូនស្រី តារាចម្រៀងរូបនេះវិញ ភរិយាលោកពិតជាពូកែរៀបចំខ្លួនជូនកូន មើលទៅពិតជាឃ្យូត និងគួរឲ្យស្រលាញ់ខ្លាំង ជាពិសេស រូបសម្រស់កុមារីរូបនេះ កាន់តែធំមានមុខមាត់ស្អាតមិនចាញ់ប៉ាៗនិងម៉ាក់ៗប៉ុន្មានឡើយ៕សូមទស្សនារូបភាពខាងក្រោម៖ 
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
កូនស្រីលោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា និងកូនស្រី
ទិដ្ឋភាពក្នុងពិធីខួបកំណើត កូនស្រី លោក ឆាយ វីរៈយុទ្ធ
ទិដ្ឋភាពក្នុងពិធីខួបកំណើត កូនស្រី លោក ឆាយ វីរៈយុទ្ធ
ទិដ្ឋភាពក្នុងពិធីខួបកំណើត កូនស្រី លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ ជាមួយភរិយា កូនស្រី និងកញ្ញា សុខ ពិសី