ក្រោយកូនប្រុស Mikeថា ត្រូវឪពុកទាត់ចោល ស្រាប់តែ Golf ចេញមកនិយាយបែបនេះ

ថៃ៖ កំពុងតែក្លាយជារឿងរ៉ាវ ដែលហ្វេនៗជាច្រើន ធ្វើការតាមដាន ក្នុងករណី ដែលបានលើកឡើង អំពីសិទ្ធិចិញ្ចឹមកូនរបស់ តារាសម្ដែងប្រុសល្បីឈ្មោះ លោក Mike Pirat រវាង អតីតគូស្នេហ៍ នាង Sara ដែលភាគីនីមួយៗ បានចេញមកនិយាយពីបញ្ហាផ្ទាល់ខ្លួនរួចទៅហើយ ដែលបន្ទាប់ពីនេះ វាគឺជាបញ្ហានៃនីតិវិធីរបស់តុលាការថានឹងទៅជាយ៉ាងណា។ប៉ុន្តែ ថ្មីៗនេះ ចំពោះរឿងរ៉ាវអ្នកទាំងពីរនេះដែរ ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេល ដែល នាង Sara បានធ្វើការផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គម Instagram ដែលនៅក្នុងនោះ Maxwell ដែលជាកូនប្រុសអ្នកទាំងពីរ បានចូលអានមតិយោបល់ដែលបាននិយាយថា «ប៉ាស្រឡាញ់ Maxwell ខ្លាំងណាស់» ប៉ុន្តែ Maxwell ស្រាប់តែបានឆ្លើយថា៖ មិនយូរប៉ុន្មាន លោក Golf Pichaya ដែលជាបងប្រុសរបស់ Mike បានឃើញបែបនេះហើយ ក៏បានបង្ហោះសារនិយាយទៅកាន់អតីតគូស្នេហ៍របស់ Mike ថា៖ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបានបញ្ជាក់ម្ដងទៀតថា៖ តែទោះជាយ៉ាងណា ហ្វេនៗជាច្រើននៅតែរង់ចាំមើល និងផ្ញើកម្លាំងចិត្តឲ្យបន្តទៀត ព្រោះមិនទាន់ដឹងច្បាស់ថា បញ្ហារបស់ Mike និង អតីតគូស្នេហ៍នឹងទៅជាយ៉ាងណានោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖ 
Golf Pichaya
Golf Pichaya
Mike
Golf Pichaya និង ក្មួយប្រុស
Mike និង កូនប្រុស
Mike និង កូនប្រុស
Mike និង កូនប្រុស
អតីតគូស្នេហ៍របស់ Mike និង កូនប្រុស
សារបង្ហោះពី Golf Pichaya