ល្បីយូរហើយថា YG ជាផលិតកម្មពូកែរើសឈុត រកស្ទីលប្លែកៗឲ្យសិល្បកររបស់ខ្លួនបំផុត

កូរ៉េខាងត្បូង ៖ ក្នុងនាមជាក្រុមហ៊ុនផលិតកម្មល្បីមួយ ក្នុងចំនោមផលិតកម្មធំៗ របស់កូរ៉េខាងត្បូង YG ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលពោរពេញទៅដោយ ឈុតសម្លៀកបំពាក់បែបប្លែកៗ ទាំងស្ទីលហ៊ីបហប បែប Swag និងបែបហាយសូ ស៊ីវីល័យ។ ជាការពិតណាស់ ស្ទីលនៃការតុបតែងខ្លួន ដែលផលិតកម្មបានរៀបចំឲ្យពួកគេ តាំងពីបង្ហាញខ្លួនដំបូងមក រហូតដល់ពេលនេះ វាបានក្លាយជាផ្នែកមួយ នៃបុគ្គលិកលក្ខណៈរបស់សិល្បករ ក្នុងផលិតកម្មនេះរួចទៅហើយ។ គួររម្លឹកផងដែរថា ក្នុងរយៈពេលពីរ បីឆ្នាំដំបូង របស់តារាថ្មីៗនៃផលិតកម្ម YG ភាគច្រើនត្រូវបានគេកត់សម្គាល់ថា មានការរីកចម្រើនខ្លាំង ជាពិសេសទៅលើ ស្ទីលតុបតែងខ្លួន ដែលពួកគេហាក់ដូចជាមាន ស្ទីលប្រចាំក្រុមនីមួយៗ រៀងៗខ្លួនយ៉ាងដូច្នោះដែរ៕តោះមកពិនិត្យមើល ស្ទីលសម្លៀកបំពាក់របស់ពួកគេខាងក្រោមនេះ ៖១. BIGBANG
BIGBANG
BIGBANG គឺជានិយមន័យនៃ Idol Hip Hop ចាប់តាំងពីពេលដែល ពួកគេចាប់ផ្តើមបង្ហាញខ្លួនដំបូង។ ស្ទីលសម្លៀកបំពាក់របស់ពួកគេ នៅពេលបង្ហាញខ្លួនដំបូង គឺពោរពេញទៅដោយ អាវប៉ោងធំៗ មួក DJ និងខ្សែក កន្សែងនៅនឹងហោប៉ៅខោជាដើម។ ក្រោយមកពួកគេបានផ្លាស់ប្ដូរ ទៅជាឈុតសម្លៀកបំពាក់ហាយសូជាងមុន ដូចជាអាវស្បែក ដែលមានតម្លៃថ្លៃៗវិញម្ដង។
BIGBANG
២. 2NE1
2NE1
2NE1 គឺជាក្រុមចម្រៀងដ៏ប្លែក ជាមួយនឹង concept បែប Girl Crush ចាប់តាំងពីពួកគេបង្ហាញខ្លួនជាលើកដំបូង។ ហ្វេន Kpop កាលពីជំនាន់នោះ បាននិយាយអរគុណ ទៅដល់បទចម្រៀងបែប Hip Hop ដ៏ពិរោះប្លែក និងឈុតសម្លៀកបំពាក់បែប street clothes និងស្ទាយ៏ futuristic outfits របស់ពួកគេ ដែលពិបាកនឹងរកក្រុមចម្រៀងស្រីណា ធ្វើបានដូចជាពួកគេណាស់។ នេះក៏ជាហេតុផលមួយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍មកលើពួកគេខ្លាំង តាំងពីបង្ហាញខ្លួនដំបូង។
2NE1
៣. WINNER
WINNER
WINNER គឺជាក្រុមចម្រៀងទី១ ដែលបានបង្វែងចេញពីស្ទីល Hip Hop ដើមរបស់ផលិតកម្ម YG។ ពួកគេត្រូវបានគេស្គាល់ថា ជាក្រុមម្រៀងដែលនិយមលេងខ្លួនឆើតឆាយ ក្នុងស្ទីល Classic outfits ដូចជា អាវឈុត ជាមួយនឹងក្រវ៉ាត់កជាដើម។៤. iKON
iKON
iKON បាននាំមកនូវគំនិតថ្មី ដែលយកចេញពីស្ទីលមួយផ្នែករបស់ BIGBANG លាយបញ្ចូលគ្នា ជាមួយនឹងភាពទាក់ទាញផ្ទាល់ខ្លួនរបស់ពួកគេ។ សម្លៀកបំពាក់របស់ iKON គឺជាផ្នែកដែលបង្ហាញពីភាពស្រស់ស្រាយរបស់ពួកគេ។ ជារឿយៗពួកគេ ពាក់អាវអំបោះចាក់ ខោរឹប ជាមួយនិងអាវយឺតជាដើម។
iKON
៥. BLACKPINK
BLACKPINK
BLACKPINK គឺជា Idol ជំនាន់ថ្មី ដែលគេស្គាល់ថាជា អ្នកពូកែលេងស្ទីលសម្លៀកបំពាក់ប៊្រេនម៉ាកល្បីៗ ហាយសូ ដែលមានតម្លៃថ្លៃៗ។ ពួកគេស្លៀកឈុតម៉ាកប្រណីតបំផុត ចាប់ពីម៉ាក Chanel ម៉ាក Saint Laurent ម៉ាក Celine និងជាច្រើនផ្សេងទៀត។ទោះបីជាស្ទីលសម្លៀកបំពាក់របស់ពួកគេ ផ្លាស់ប្តូរទៅតាមការ ComeBack ក៏ដោយ ប៉ុន្តែបើតាមការកត់សម្គាល់ ពួកគេភាគច្រើន ពាក់អាវខើច សំពត់ខ្លី ឬអាវធំ អាវផាយជាដើម។នៅពេលនិយាយអំពី ឈុតសម្លៀកបំពាក់ដែលមានភាពឆើតឆាយ ប្រណិត និងទាន់សម័យរបស់ក្រុមចម្រៀងនារី ជំនាន់ថ្មី  គេនឹងនិយាយដល់ ស្ទីលរបស់ BLACKPINK ជាមិនខាន។
BLACKPINK
៦. TREASUREថ្មីៗនេះ ផលិតកម្មបានបញ្ចេញក្រុមចម្រៀងថ្មី គឺ TREASURE ដែលជាការបន្ថែម ថ្មីបំផុតរបស់ក្រុមហ៊ុន។ ក្រុមចម្រៀងថ្មីមួយក្រុមនេះ គឺងាយស្រួលសង្កេតបំផុត។ ពួកគេមានស្ទីលបែបយុវវ័យ ជាមួយនឹងឈុតសម្លៀកបំពាក់កីឡា អាវបែប Swag និងស្បែកជើងប៉ាត់តា ដែលមើលទៅមានភាពទាក់ទាញខ្លាំង តាមរបៀបយុវវ័យទាន់សម័យ។
TREASURE