មើលចុះ កូនស្រី ប្រាសាទ ដាវីន ឡើងគួរឲ្យស្រលាញ់

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ តារាស្រីតារាសម្ដែង និងតារាបង្ហាញម៉ូតដ៏ស្រស់សោភា អ្នកនាង ប្រាសាទ ដាវីន បានសម្រាលបានកូនស្រីដោយសុវត្ថិភាព ក្រោយពរពោះអស់ជាច្រើនខែ។ ក្រោយបង្កើតបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួច មានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានសម្ដែងនៅក្ដីអបអរចំពោះនាង និងស្វាមីខ្លាំងតែម្ដង។ ក្រោយមានកូនស្រី តារាស្រីរូបនេះ តែងតែបង្ហោះរូបកូន ព្រមទាំងបង្ហាញនៅសុខភមង្គលក្នុងគ្រួសារយ៉ាងមានសេចក្ដីសុខទ្វេដង លើសពីនេះទៅទៀត បច្ចុប្បន្ន ពេលនេះ កូនស្រីនាងមានអាយុ ១ខែហើយ ចំណែកមុខមាត់ពិតជាគួរឲ្យស្រលាញ់ខ្លាំង។ ជាពិសេស មុខមាត់កុមារីរូបនេះ មានមុខស្អាតកាត់តាមម្ដាយ និងឪពុកជាជនជាតិបរទេស​ ហើយមានច្រមុះស្រួចថែមទៀតផង។ ជាក់ស្ដែង ខណៈកូនស្រីបាន១ខែ អ្នកនាង ប្រាសាទ ដាវីន បានយកកូនស្រីទៅថតរូប នឹងបានតុបតែងខ្លួនជូនកូនជាមួយស្ទាយ៍ឃ្យូតៗ មើលទៅគួរឲ្យក្នាញ់តែម្ដង ហើយនាងបានយកកូនស្រី ដាក់នៅក្នុងកន្រ្តក់ និងមានការរៀបចំបានយ៉ាងស្រស់ស្អាត។ ស្របគ្នានេះផងដែរ តាមរយៈរូបភាពកូនស្រីនាង ​បានបង្ហោះជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមមានអ្នកគាំទ្រជាច្រើនពោលើពាក្យសរសើរពីមុខមាត់ទារិកានេះសឹងមិនដាច់ពីមាត់គ្រប់ៗគ្នា៕ប្រភពរូបភាព៖​ Sean Sithe Kunសូមទស្សនារូបភាពខាងក្រោម៖ 
ប្រាសាទ ដាវីន និងកូនស្រី
កូនស្រីប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន
កូនស្រី ប្រាសាទ ដាវីន