វេជ្ជបណ្ឌិតអុីរ៉ាក់ម្នាក់ ត្រូវសាច់ញាតិរបស់សពអ្នកជំងឺកូវីដ-១៩ ដែលទើបតែស្លាប់ វាយឡើងសន្លប់

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៣:៤៤
អុីរ៉ាក់៖ វេជ្ជបណ្ឌិតអុីរ៉ាក់ម្នាក់ឈ្មោះ Tariq Al-Sheibani ត្រូវក្រុមគ្រួសារសាច់ញាតិរបស់សព អ្នកជំងឺកូវីដ១៩ ដែលទើបតែស្លាប់ បានវាយលោកឲ្យដួលក្រាបលើដី រហូតដល់ជាំពេញរាងកាយ និងសន្លប់។ ហើយគ្រូពេទ្យជាច្រើនក្នុងប្រទេសអុីរ៉ាក់ ដែលទទួលព្យាបាលអ្នកជងឺកូវីដ-១៩ មានការភ័យខ្លាចនឹងអំពើហិង្សានេះយ៉ាងខ្លាំងផងដែរ។ហេតុការណ៍នេះ បានកើតលើវេជ្ជបណ្ឌិតវ័យ ៤៧ឆ្នាំ ដែលជាប្រធានមន្ទីរពេទ្យ Al-Amal ភាគខាងត្បូងទីក្រុង Najaf តាំងពីថ្ងៃទី២៨ ខែសីហាមកម្ល៉េះ ប៉ុន្ដែទើបត្រូវបានគេទម្លាយនាពេលថ្មីៗនេះ នៅពេលឃ្លីបវីដេអូ ដែលថតបានដោយកាម៉េរាសុវត្ថិភាព ត្រូវបានផ្សព្វផ្សាយនៅលើអុីនធឺណេត។ លោក Sheibani គឺជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតជាច្រើនទៀត ដែលបានបំពេញការងារ ខណៈករណីឆ្លងក្នុងប្រទេសអុីរ៉ាក់កំពុងកើនឡើងរាប់ពាន់ករណីជារៀងរាល់ថ្ងៃ នាំឲ្យចំនួនសរុបមានជាង ៣០ម៉ឺនករណី និងមនុស្សជាង ពាន់នាក់បានស្លាប់។ ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិតបានរៀបរាប់អំពីសម្ពាធ ដែលលោករួមនឹងបុគ្គលិកពេទ្យដទៃទៀត ត្រូវបានសាច់ញាតិនៃសពស្ដីបន្ទោស។ ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ លោកបាននិយាយថា៖សូមទស្សនារូបភាពខាងក្រោម៖
សកម្មភាពវាយដំ វេជ្ជបណ្ឌិតអុីរ៉ាក់
សកម្មភាពវាយដំ វេជ្ជបណ្ឌិតអុីរ៉ាក់
សកម្មភាពវាយដំ វេជ្ជបណ្ឌិតអុីរ៉ាក់