ទីបំផុតតុលាការសម្រេចកាត់ទោស តារាប្រុសពីររូបដែលរំលោភផ្លូវភេទ ឲ្យជាប់ពន្ធនាគាររហូតដល់ ...

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២៤ ខែកញ្ញា តុលាការកំពូលនៃកូរ៉េខាងត្បូង បានធ្វើការសម្រេចចិត្តចុងក្រោយ ទាក់ទងនឹងអតីតតារាចម្រៀង Jung Joon Young និងអតីតតារាចម្រៀង Choi Jonghun  ក៏ដូចជាបក្សពួក ៣នាក់ផ្សេងទៀតដែលប្រឈមនឹង ការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ក្នុងនោះផងដែរ  ជាលទ្ធផលការផ្ដន្ទាទោសជាលើកចុងក្រោយនេះ អតីតតារាចម្រៀង Jung Joon Young ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធធនាគារ រយៈពេល ៥ឆ្នាំ។ ចំណែកឯ អតីតតារាចម្រៀង Choi Jonghun ក៏ត្រូវជាប់ពន្ធនាគារ គឺមានរយៈពេល ២ឆ្នាំ និង ៦ខែ។​ទៀតសោត បណ្តឹងឧទ្ធរណ៍លើកទី ១ របស់ Jung Joon Young ត្រូវបានបន្ថយពី ៦ឆ្នាំ មកត្រឹម ៥ឆ្នាំ ចំណែកការកាត់ទោសរបស់លោក Choi Jonghun ត្រូវបានកាត់បន្ថយ ៥ឆ្នាំ មកត្រឹម ២ឆ្នាំ ៦ខែ ដោយសារលោកអាចទទួលបានដំណោះស្រាយ ជាមួយនឹងជនរងគ្រោះ។គួរបញ្ជាក់ផងដែរថា ទោះបីជាមានការប្តឹងឧទ្ធរណ៍ច្រើនលើកច្រើនសារ របស់Jung Joon Young ថាករណីនេះជា ករណីផ្លូវភេទដោយស្ម័គ្រចិត្តក៏ដោយ ក៏តុលាការកំពូលបានសម្រេចចិត្ត ឲ្យចុងចោទមានពិរុទ្ធភាពដដែល ក៏ព្រោះតែវាជាការទាញយកផលប្រយោជន៍ពីដើមបណ្តឹង ខណៈពេលដែលរូបលោកស្រវឹង ហើយបានថតវីដេអូ របស់ដើមបណ្តឹងដោយខុសច្បាប់ នឹងគ្មានការយល់ព្រមភាគីម្ខាងទៀត៕សូមទស្សនារូបភាពខាងក្រោម៖
Jung Joon Youngនិង Choi Jonghun
Jung Joon Young និង Choi Jonghun
Jung Joon Young និង Choi Jonghun