អបអរសាទរ ទីបំផុត Gigi សម្រាលបានកូនស្រីម្នាក់ហើយ

បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាបង្ហាញម៉ូត Gigi Hadid ដែលជាអនាគតភរិយារបស់តារាចម្រៀងប្រុស Zayn Malik  ទើបតែបានបង្ហាញដំណឹងដ៏រីករាយមួយទៅកាន់មហាជនឲ្យបានដឹង ដែលតារាស្រីរូបនេះ ទើបតែបានសម្រាលបានកូនស្រីម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីពរពោះជាច្រើនខែកន្លងទៅ។ក្នុងនោះផងដែរ បើយោងតាមរយៈរូបភាព ដែល Zayn និង Gigi បានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា តារាទាំងពីរនាក់នេះ នៅមិនទាន់បង្ហាញមុខកូនពេញលេញនៅឡើយទេ ដោយពួកគេគ្រាន់តែបង្ហាញត្រឹមប្រអប់ដៃទារិការតូចបន្តិចប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ពួកគេបានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដើម្បីទទួលស្វាគន៍សមាជិកថ្មីរបស់ពួកគេ ដោយពាក្យពេចន៍មានន័យជាច្រើនបង្ហោះនៅលើបណ្ដាញសង្គម។ស្របគ្នានេះដែរ ចំពោះដំណឹងដ៏គួរឲ្យត្រកអរនេះ សម្រាប់អ្នកគាំទ្រទាំងអស់ ពេលដែលបានដឹងហើយ ក៏បាននាំគ្នាសម្ដែងក្ដីរីករាយ និងផ្ញើរពាក្យចូលរួមអបអរសាទរដល់តារាមួយគូនេះ ជាហូរហែរផងដែរ៕ទស្សនារូបភាពខាងក្រោម៖ 
Zayn និង Gigi
Zayn និង Gigi
Gigi Hadid
រូបភាពដែល Gigi បានបង្ហោះ
រូបភាពដែល Zayn បានបង្ហោះ