គ្រាន់តែរូបភាព Teaser ប៉ុន្មានសន្លឹករបស់ក្រុម Black Pink ផ្ទុះខ្លាំងប៉ុណ្ណឹងហើយ ចុះទម្រាំ Full Album កក្រើកប៉ុណ្ណាទៅ

កូរ៉េ៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងស្រី Black Pink ដែលល្បីទូទាំងអាស៊ី និងអឺរ៉ុប បានចេញនូវចម្រៀងមួយបទដែលមានចំណងជើងថា «Ice Cream» ក្នុងនោះក៏មានវត្តមានរបស់តារាស្រីដ៏ល្បីខាងប៉ែកអ៊ឺរ៉ុបគឺកញ្ញា Selena Gomez ចូលរួមច្រៀងជាមួយក្រុម Black Pink ផងដែរ។ បន្ទាប់ពីចេញចម្រៀងមិនទាន់បានប៉ុន្មានផង ក៏បានផ្ទុះការគាំទ្រយ៉ាងច្រើនពីសំណាក់ Blink និងមហាជនទូទាំងពិភពលោកផងដែរ។ តួយ៉ាង ក្នុងពេលថ្មីៗនេះខាងផលិតកម្ម YG ក៏បានបង្ហាញនូវ Teaser Poster ថ្មីមួយទៀតរបស់ក្រុម Black Pink ដែលត្រៀមនឹងចេញអាល់ប៊ុមលើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា “The Album” By Black Pink នឹងគ្រោងចេញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នាពេលខាងមុខនេះ។ ក្រោយពីប្រកាសអាល់ប៊ុមដំបូងនេះ សង្កេតឃើញថា ពិតជាកក្រើកខ្លាំងមែនទែនសម្រាប់ Full Album ដែលត្រៀមនឹងចេញខាងមុខនេះ ធានាថានឹងផ្ទុះការគាំទ្រខ្លាំងជាងមុនទៀតផង ព្រោះតាមទិន្នន័យពីវេបសាយ Ktown 4U បានឲ្យដឹងថាមានអ្នកគាំទ្ររបស់ក្រុម Black Pink បានធ្វើការកម្មង់ទិញ The Album នេះជាង 20ម៉ឺនបន្ទះបាត់ទៅហើយ។តោះ សូមទស្សនារូបភាព Teaser ខ្លះៗរបស់សមាជិកក្រុម Black Pink សម្រាប់ The Album  ដែលគ្រោងនឹងចេញក្នុងពេលខាងមុខនេះ៖
ក្រុម Black Pink
Lisa
Rose
Jisoo
Jennie
Lisa