ដាក់លក់ហើយ លក់មិនចេញទៀត! Man UTD គ្មានលទ្ធភាពទិញចូលច្រើន ដោយសារលក់កីឡាករទាំងនេះមិនចេញ

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៤:២៧
អង់គ្លេស៖ ខ្សែបម្រើ Donny van de Beek គឺជាកីឡាករចំណូលថ្មីតែម្នាក់គត់ដែលក្លិប Manchester United ទិញបាននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ក្រៅពីនេះក្លិបដែលដឹកនាំដោយលោក Ole Gunner Solsjkaer មួយនេះកំពុងតែខិតកាន់តែជិតក្នុងការទិញយកខ្សែការពារ Alex Telles ម្នាក់ទៀតពីក្លិប FC Porto
កីឡាករ Donny van de Beek
កីឡាករ Alex Telles
ដោយឡែកសម្រាប់ការចរចាទិញយកកីឡាករ Jadon Sancho ពីក្លិប Borussia Dortmund នោះនៅតែមានភាពជាប់គាំងដដែល ដោយសារតែ Man Utd គ្មានលទ្ធភាពចំណាយដល់ចំនួនទឹកប្រាក់ដែលក្លិបយក្សអាល្លឺម៉ង់មួយនេះទាមទារ។ ហើយមូលហេតុដែល Man UTD មិនអាចជះលុយទិញ Sancho ក៏ដូចជាកីឡាករថ្មីៗបានច្រើនដូចក្លិបធំៗនៅអង់គ្លេសនោះ ដោយសារតែមិនទាន់អាចលក់កីឡាករធ្លាក់កូដមួយចំនួនចេញបាន។
បើតាមគេហទំព័រ Sky Sports បានឲ្យដឹងថាកីឡាករ Marcos Rojo, Phil Jones,  Andreas Pereira និង Jesse Lingard មិនទាន់មានសំណើផ្លូវការណាមួយក្នុងការទិញពួកគេចេញពីទឹកដី Old Trafford នោះទេ​ បើទោះបីជាក្លិបប្រកាសដាក់លក់យ៉ាងណាក្ដី។ រីឯកីឡាករខ្សែការពារ Chris Smalling វិញក្លិប Man Utd កំពុងតែធ្វើការចរចាជាមួយក្លិបអ៊ីតាលី AS Roma ប៉ុន្តែ Roma ហាក់ដូចជាមិនចង់ចំណាយដល់ចំនួនដែល Man UTDទាមទារនោះទេពោលគឺ១៨លានផោន (ឬប្រមាណ២៣លានដុល្លារ)៕
កីឡាករMarcos Rojo និង Phil Jones
កីឡាករ Jesse Lingard និង Jesse Lingard
កីឡាករ Chris Smalling