ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៤:៣២
អ្នកឧស្សាហ៍​ប្ដូរពណ៌សក់​ឲ្យ​ទាន់​សម័យ អាច​ប្រឈម​ធ្វើ​ឲ្យ​សក់​ខូច និង​បែក​ចុង។ “Hello គ្រូពេទ្យ” នឹងប្រាប់​​វិធី​ថែ​សក់ ក្រោយ​លាប​ថ្នាំ​រួច ដើម្បី​ការពារ​សក់​មិន​ឲ្យ​ខូច ឬ​បែក​ចុង។១- កំណត់​ពេល​លាង​សក់មិន​ត្រូវ​លាង​សក់​ញឹកញាប់​ដូច​ធ្លាប់​ធ្វើ​នោះ​ទេ។ ៣ថ្ងៃ ទាំង​មុន និង​ក្រោយ​លាប​សក់ មិន​ត្រូវ​កក់​សាប៊ូ​សក់​ឡើយ។ ពេល​សក់​យើង​ចាប់​ផ្តើម​រាប​ស្មើ ឬ​កើត​មាន​ជាតិ​ប្រេង គួរ​ប្រើ​សាប៊ូ​កក់សក់​ស្ងួត​ជា​បណ្ដោះ​អាសន្ន។២- ធ្វើ​ឲ្យ​សក់​មាន​សំណើម​ជាង​មុនបន្ទាប់​ពី​លាប​សក់ សក់​យើង​ច្បាស់​ជា​បាត់បង់​ស្រទាប់​ធម្មជាតិ​ស្រោប​ពី​ក្រៅ និងក្លាយ​ទៅ​ជា​ស្ងួត​ខ្លាំង។ ហេតុ​នេះ សក់​ត្រូវការ​​សំណើម​បន្ថែម ហើយ​ដើម្បី​ផ្តល់​សំណើម​ឲ្យ​សក់ ត្រូវ​ប្រើ​ក្រេម​បន្ទន់​សក់​មាន​ជាតិ​សំណើម​ខ្លាំង ម្តង​ក្នុង​មួយ​សប្តាហ៍។ លើស​ពី​នេះ លាយ​ក្រេម​បន្ទន់​មាន​សំណើម​ខ្លាំង ជាមួយ​ក្រេម​បន្ទន់​សក់​ធម្មតា ដើម្បី​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​ថែម​ទៀត។៣- កំណត់​ការ​ប្រើ​កម្តៅ​លើ​សក់កម្តៅ​ទាំង​អស់ រួម​ទាំង ម៉ាស៊ីន​ផ្លុំ​សក់ ប្រដាប់​កៀប​សក់ ឬ​ប្រដាប់​អ៊ុត​សក់​រួញ​ជា​ដើម សុទ្ធ​តែ​ធ្វើ​ឲ្យ​សក់​យើង​ឆាប់​ខូច​ជាង​ធម្មតា។ ក្រៅ​ពី​នេះ សូម​ប្រើ​ស្ព្រាយ​ការពារ​កម្តៅ​សក់​ឲ្យ​ជាប់​ជា​ប្រ​ចាំ។៤- ថែទាំ​បន្ថែម​កុំ​ឲ្យ​បែក​ចុងរឿង​លាប​សក់ ភាគ​ច្រើន​ធ្វើ​ឲ្យ​សក់​បែក​ចុង ហេតុ​នេះ​ត្រូវ​ស្វែង​រក​ផលិត​ផល​ការពារ​សក់។ បើ​សក់​យើង​បែក​ចុង​ហើយ​នោះ គួរ​កាត់​វា​ចោល និង​ពិនិត្យ​ ក៏​ដូច​ជា​ថែ​ទាំង​ដោយ​ប្រើ​ផលិតផល​ផ្សេង​ទៀត។៥- ប្រើប្រាស់​គ្រឿង​បន្ទន់​សក់ ក្រោយ​ងូត​ទឹកសក់​យើង​ច្បាស់​ជា​ងាយ​ខូច បើ​ក្រោយ​លាប​រួច​មិន​បាន​ការពារ​ដិត​ដល់។ បន្ទាប់​ពី​ងូត​ទឹក​ហើយ ប្រើគ្រឿង​បន្ទន់​សក់ មុន​នឹង​សិត​បញ្ចូល​គ្នា។ ទាំង​នេះ​នឹង​កាត់​បន្ថយ​បញ្ហា​កណ្តាញ់ និង​ពក​នៅ​លើ​សក់ ដោយ​បាន​ធ្វើ​ឲ្យ​ត្រង់​ស្អាត និង​មាន​សំណើម។៦- ការពារ​សក់​ពី​ពន្លឺ​ព្រះអាទិត្យសក់​ស្ងួត ហើយ​បាន​លាប​ថ្នាំ គឺ​មិន​គួរ​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​នោះ​ឡើយ។ ស្វែងរក​ផលិត​ផល​មាន​ផ្ទុក​សារធាតុ​ការ​ពារ​កាំរស្មី UV អាច​ជួយ​ការ​ពារ​សក់​បាន និង​អាច​ប្រើ​មួក ឬ​កន្សែង​គ្រប់​សក់​ពេល​ចេញ​ក្រៅ។៧- ប្រើ​ម៉ាស់​ពេល​យប់​រៀងរាល់​ពីរ​សប្តាហ៍​ម្តងប្រើប្រាស់ Deep Conditioner (ម៉ាស់​សម្រាប់​ថែរក្សា​សក់) ១ ដង/សប្តាហ៍។៨- ស្វែង​យល់​ពី​ប្រេង​ដែល​សក់​ត្រូវ​ការ​ចាំ​បាច់ប្រេង​លើ​សក់ ពិត​ជា​អាថ៌​កំបាំង​នៃ​ភាព​ស្រស់​ស្អាត​មួយ។ អាច​ជួយ​ឲ្យ​សក់​មាន​ពន្លឺ​ជាង​មុន ទន់​ជាង​មុន និង​មាន​សុខភាព​ល្អ​ជាង​មុន។ ប្រើ​វា​ជា​ប្រចាំ ធ្វើ​ឲ្យ​យើង​មើល​ទៅ​ប្លែក និង​ទាក់ទាញ​ជាង​មុន។ ប្រេង​ប្រភេទ​នេះ ក៏​អាច​ប្រើប្រាស់​សម្រាប់​លាប​លើ​ស្បែក ដូច​នឹង​ផលិត​ផល​ថែទាំ​ស្បែក​ដែរ។៩- តម្រឹម​សក់​ជា​ប្រចាំតម្រឹម​សក់​ជា​ប្រ​ចាំ នឹង​ជួយ​សក់​មិន​ងាយ​បែក​ចុង ក៏​ដូច​ជា​ត្រៀម​សម្រាប់​សក់​ថ្មី​ដុះ​ឡើង ជួយ​ឲ្យ​ដុះ​កាន់​តែ​លឿន​ជាង​មុន។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet