ទៅហាងកាហ្វេមិនដឹងថតរូបCouple យ៉ាងម៉េច អាចមើលស្ទាយ៍ Noona និងសង្សារបាន ធានាថាស្វីត

ថៃ៖ ពីមួយឆ្នាំទៅមួយឆ្នាំ គូស្នេហ៍តារាប្រុសស្រី Noona Nuengtida និង Kornrawich Sungkibool ហៅ Joonior កាន់តែបង្ហាញនៅភាពរឹងមាំនៃចំណងស្នេហា និងនិយមបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។ ដោយអ្នកទាំងពីរ បានទាក់ទងមើលចិត្តគ្នាបានរយៈពេល ៦ឆ្នាំមកហើយ តែស្នេហារបស់តារាប្រុសស្រីគូនេះ នៅតែស្អិតរមួត និងមានភាពស្និទ្ធស្នាលជាមួយគ្នាលើសដើម មិនចាញ់កាលពេលផ្ដើមស្នេហ៍ប៉ុន្មានឡើយ។ជាពិសេស គូស្នេហ៍មួយគូនេះ តែងតែដឹងដៃគ្នាកសាងភាពផ្អែមល្ហែមតាមរយៈដំណើរកម្សាន្តទៅដើរលេងទាំងក្នុង និងក្រៅប្រទេស ហើយក៏មិនភ្លេចថតរូបជាគូបង្ហោះលើបណ្ដាញសង្គមបង្អួតហ្វេនៗនោះទេ ម្យ៉ាងវិញទៀត រាល់រូបភាពទាំងនោះ សុទ្ធសឹងតែស្អាតៗ និងប្លែកស្ទើរតែគ្រប់ពេលតែម្ដង។ ក្នុងនោះដែរ បើទោះបី Noona មានអាយុបង Joonior មួយឆ្នាំ តែចំណងស្នេហារបស់អ្នកទាំងពីរ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើប និងច្រណែនជីវិតគូមួយនេះខ្លាំង។តួយ៉ាង មុននេះបន្តិច Joonior បានបង្ហោះរូបគូជាថ្មី ដោយរូបភាពនោះ កាន់តែទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន និងហ្វេនៗជាខ្លាំង ដោយសាររូទាំងនោះ មើលទៅពិតជាស្វីត ទោះមើលទៅសាមញ្ញបន្តិចមែន តែមានអត្ថន័យតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍គូនេះ បានផឹកកាហ្វេកែវតែមួយយ៉ាងផ្អែមល្ហែម នៅកន្លែងដ៏រ៉ូមែនទិក ក្រៅពីនោះ អ្នកទាំងពីរ បានផ្ដល់នៅស្នាមញញឹមចំពោះគ្នាថែមទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖​
Noona Nuengtidaនិង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior