គ្រូបង្រៀនម្នាក់ចាក់សាក់ពេញខ្លួនពេក ដល់ថ្នាក់កូនសិស្សខ្លាចលែងចង់រៀនជាមួយ (មានវីដេអូ)

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៦:០០
បារាំង៖ គ្រូបង្រៀនជនជាតិបារាំងម្នាក់ ឈ្មោះ Sylvain ត្រូវប្រឈមមុខនឹងការបាត់បង់ការងារ ពីព្រោះអាណាព្យបាលរបស់សិស្សមួយចំនួន មិនពេញចិត្ដនឹងរូបរាងខាងក្រៅរបស់លោក ដែលចាក់សាក់ពេញមួយតួខ្លួនពេក។ក្នុងបទសម្ភាស៍មួយនាពេលថ្មីៗនេះ គ្រូបង្រៀនវ័យ៣៥ឆ្នាំ បានប្រាប់ប៉ុស្ដិ៍ទូរទស្សន៍បារាំង BFM TV ថា ថ្នាក់លើរបស់លោកបានស្នើសុំឲ្យលោកឈប់បង្រៀនសិស្សថ្នាក់មត្ដេយ្យតទៅទៀតហើយ បន្ទាប់ពីសាលាបានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលរបស់កូនសិស្ស។ ក្នុងបណ្ដឹងទាំងនោះ ពួកគេមិនមានបញ្ហានឹងការបង្រៀនរបស់លោក Sylvain ឡើយ ប៉ុន្ដែពួកគេមានបញ្ហានឹងស្នាមសាក់ដែលគ្របដណ្ដប់លើរាងកាយរបស់លោក សូម្បីតែផ្ទៃមុខនិងភ្នែកតែម្ដង។លោក Sylvain បាននិយាយថា៖លោកបន្ថែមថា ការចាក់សាក់មិនបានជះឥទ្ធិពលលើសមត្ថភាពបង្រៀននោះឡើយ ហើយលោកតែងតែបំពេញការងារអស់ពីសមត្ថភាព។ តែទោះជាយ៉ាងណា លោកជឿថា លោកនឹងលែងមានឳកាសការងារក្នុងវិស័យអប់រំតទៅទៀតហើយ ជាពិសេស​​​ គឺនៅក្បែរក្មេងតូចៗ ពីព្រោះពួកគេភ័យខ្លាច ពេលដែលបានឃើញស្នាមសាក់។សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
លោក Sylvain
លោក Sylvain
លោក Sylvain
លោក Sylvain