ឃ្លានណាស់! រៀនធ្វើចេកចៀនសូកូឡា ទាំងអស់គ្នា

កម្សាន្ត៖ ផ្លែចេក គឺជាផ្លែឈើដ៏ពេញនិយមមួយសម្រាប់មនុស្សជាច្រើន ក្នុងការច្នៃធ្វើអាហារផ្សេងៗទៀតជាច្រើន ដូច្នេះ ម្ដងនេះ អាចសាកល្បង មកធ្វើអាហារថ្មីមួយទៀត ទុកសម្រាប់ទទួលទានជាអាហារសម្រន់ នោះគឺ ចេកចៀនសូកូឡា តាមវិធីងាយៗខាងក្រោម ៖ 
ចេកចៀនសូកូឡា
គ្រឿងផ្សំ៖ ចេក ២ ទៅ ៣ ផ្លែ    សូកូឡា ២០០ក្រាម   ម្សៅ(All Purpose Flour) ១ ពែង   ម្សៅសម្រាប់ដុតនំ(Baking Powder) ១ ស្លាបព្រាបាយ   អំបិលបន្តិច   ស៊ុត១គ្រាប់   ទឹកវ៉ាន់នីឡា(Vanilla Essence)១ស្លាបព្រាកាហ្វេ   ទឹកដោះគោ ៣/៤ ពែង របៀបធ្វើ៖ ១. ជាដំបូង យកចេកមកកាត់ពាក់កណ្ដាល រួចទុកមួយឡែក២. យកសូកូឡាទៅរំលាយ រួចហើយ យកឈើចង្កាក់រាងធំបន្តិច ឬឈើដោតការ៉េម មកជ្រលក់នឹងសូកូឡាបន្តិច  រួចយកទៅដោតនឹងចេកដែលកាត់ពាក់កណ្ដាល៣.  នៅពេលយកឈើដោតជាប់នឹងចេកហើយ យកចេកនីមួយៗ ទៅជ្រលក់នឹងសូកូឡាឲ្យសព្វពាសពេញ បន្ទាប់មកយកទៅដាក់ក្លាសសេ ប្រហែលជា ៣០ ទៅ ៤០ នាទី៤. អំឡុងពេល ដាក់ចេកដែលជាប់នឹងសូកូឡាទៅក្លាសសេនោះ អាចធ្វើការលាយម្សៅនិងគ្រឿងមួយចំនួនដូចជា  ម្សៅ(All Purpose Flour)  ម្សៅសម្រាប់ដុតនំ(Baking Powder)   អំបិល   ស៊ុត  ទឹកវ៉ាន់នីឡា(Vanilla Essence) រួចហើយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកទៀត ទើបដាក់ទឹកដោះគោចូលទៅ (ពេលចាក់ទឹកដោះគោ ត្រូវចាក់ម្ដងបន្តិច រួចហើយកូរវាឲ្យសព្វ ត្រូវចាក់ ប្រហែលជា ២ ទៅ ៣ ដង និងកូរវារហូតទាល់តែចូលគ្នាសព្វ ព្រមទាំងស្អិតល្អ៥. យកចេកដែលក្លាសសេរួច មកជ្រលក់ម្សៅដែលលាយរួច ឲ្យសព្វពាសពេញ បន្ទាប់មកយកទៅដាក់បំពងក្នុងកម្ដៅល្មម រហូតទាល់តែឡើងក្រហម ៦. ជាចុងក្រោយ នៅពេលដែលចេកឆ្អិនហើយ អាចយកម្សៅស្ករ(Powder Sugar) មករោយពីលើ ជាការស្រេច៕