ថាម៉េច! Floyd កំពុងពិភាក្សា រឿងប្រកួតជាមួយនឹងតារា YouTube ដ៏ល្បីម្នាក់នេះ

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៥:២៨
អាមេរិក៖ បើយោងតាមការបញ្ជាក់របស់លោក Viddal Riley បានឲ្យដឹងថា ស្ដេច​ប្រដាល់សញ្ជាតិអាមេរិក កីឡាករ Floyd Mayweather កំពុងធ្វើការពិភាក្សារឿងប្រកួតជាមួយនឹង តារា YouTube ដ៏ល្បីគឺលោក Logan Paul
Floyd និង Logan
លោក Riley គឺជាអ្នកប្រដាល់សញ្ជាតិអង់គ្លេសតែម្នាក់គត់ ដែលចុះកុងត្រាជាមួយក្រុម Mayweather Promotions ដែលបង្វឹកផ្ទាល់ដោយពូរបស់ Floyd លោក Jeff Mayweather ។ មិនត្រឹមតែប៉ុណ្ណោះ លោក Riley ក៏ដើរតួជាគ្រូបង្វឹករបស់ KSI ដែលផ្ដួល Logan Paul កាលពីឆ្នាំមុនផងដែរ។
ប្រកួតរវាង KSI នឹង Logan
យ៉ាងណាមិញ កាលពីពេលថ្មីៗ ហាក់មានការភ្ញាក់ផ្អើលខ្លាំង នៅប្រទេសអាមេរិក បន្ទាប់ពីលោក Riley ដែលជាសមាជិកក្នុងក្រុមរបស់ Floyd បង្ហើបថា អ្នកប្រដាល់វ័យ៤៣ឆ្នាំ កំពុងចរចារឿងប្រកួតជាមួយ Logan ។ លោក Riley បានលើកឡើងយ៉ាងដូច្នេះថា៖
លោកViddal Riley ជាមួយនឹង​ Floyd
គួររម្លឹកដែរថា Floyd បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧ ក្រោយបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងអាជីពខ្លួន ប្រកួត៥០លើកមិនដែលចាញ់។ ជាមួយគ្នានេះ កាលពីឆ្នាំ២០១៨ Floyd ក៏បានត្រឡប់មកសង្វៀនវិញម្ដងដែរ ដោយចំណាយពេលត្រឹម២នាទីប៉ុណ្ណោះ ផ្ដួលកីឡាករជប៉ុន Tenshin Nasukawa ក្នុងការប្រកួតលក្ខណៈមិត្តភាព នៅទីក្រុងតូក្យូរកបានលុយ៩លានដុល្លារ៕
Floyd ផ្ដួល កីឡាករជប៉ុនTenshin Nasukawa
Floyd ផ្ដួល កីឡាករជប៉ុន Tenshin Nasukawa