អីយ៉ាស់! តំណាងរបស់ជម្រើសជាតិប៉ូឡូញរូបនេះបានធ្វើដំណើរមកចរចាជាមួយ Spurs ដល់ប្រទេសអង់គ្លេសហើយ

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៦:៥៣
បរទេស៖ នៅក្នុងកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ហាក់ដូចជាមានភាពមមាញញឹកណាស់ក្នុងការនាំយកកីឡាករចំណូលថ្មីមករួមក្រុម ក្នុងនោះមានដូចជាកីឡាករ Pierre-Emile Hojbjerg, Matt Doherty, Sergio Reguilon, Joe Hart និង Gareth Bale ជាដើម។
កីឡាករPierre-Emile Hojbjerg
កីឡាករ Matt Doherty
កីឡាករ Sergio Reguilon និងGareth Bale
កីឡាករ Joe Hart
មិនទាន់អស់នោះទេពោលនៅពេលនេះលោក Jose Mourinho កំពុងតែចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀត ដើម្បីមកចាប់ដៃគូជាមួយ Harry Kane រដូវកាលថ្មីនេះ។ ក្នុងនោះតំណាងរបស់ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លិប Napoli គឺកីឡាករ Arkadiusz Milik បានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ប្រទេសអង់គ្លេសហើយ ដើម្បីធ្វើការចរចានាំយករូបគេមកលេងឲ្យ Spurs ។
កីឡាករArkadiusz Milik
កីឡាករ Harry Kane
គួរឲ្យដឹងដែរថា Milik នៅសល់កុងត្រាជាមួយក្លិបអ៊ីតាលី Napoli តែមួយរដូវកាលទៀតប៉ុណ្ណោះ។ ហេតុដូចនេះទើបធ្វើឲ្យក្លិបសម្រេចចិត្តដាក់លក់រូបគេនៅរដូវក្ដៅនេះ ក៏ព្រោះតែខ្លាចរូបគេចាកចេញដោយគ្មានតម្លៃខ្លួនពេលចប់កុងត្រានៅចុងរដូវកាលថ្មីនេះ។ ដោយឡែកសម្រាប់តម្លៃខ្លួនកីឡាករវ័យ២៦ឆ្នាំ Napoli ទាមទារពី Spurs ប្រមាណជាង២៥លានផោន (ឬ៣២លានដុល្លារ)៕
កីឡាករ Arkadiusz Milik
កីឡាករ Arkadiusz Milik