លោក Cafu ជឿជាក់ថា ម្នាក់នេះនឹងលេចធ្លោនៅ Premier League រដូវកាលនេះ

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ១៦:៤៩
បរទេស៖ អតីតជម្រើសជាតិប្រេស៊ីល លោក Cafu រំពឹងថា កីឡាករ James Rodriguez នឹងក្លាយជាតារាឆ្នើមប្រចាំក្របខណ្ឌ​ Premier League រដូវកាល២០២០/២១នេះ។
កីឡាករJames Rodriguez
James បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅពីរប្រកួតដំបូងឲ្យ Everton កន្លងមកនេះ ជាពិសេសកាលពីប្រកួតយកឈ្នះក្រុម West Brom ៥ទល់នឹង២ កាលពីចុងសប្ដាហ៍មុន ដោយគេរួមចំណែករកបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង។
កីឡាករJames Rodriguez
ជាម្រើសជាតិកូឡុំប៊ី ឈ្នះស្បែកជើងមាសព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤រូបនេះ ហាក់មិនសូវជោគជ័យនៅ​ Real Madrid នោះទេ ដោយត្រូវបានក្លិបបញ្ជូនឲ្យ Bayern Munich ខ្ចីជើងចន្លោះឆ្នាំ២០១៧ ដល់ ២០១៩ ខណៈនៅរដូវកាលមុន ក៏មិនសូវបានចូលលេងច្រើនក្រោមការដឹកនាំរបស់លោក Zinedine Zidane
កីឡាករJames Rodriguez
យ៉ាងណាមិញ ក្រោយបានផ្លាស់មកចូលរួមជាមួយ Everton នៅរដូវក្ដៅនេះ លោក Cafu ជឿជាក់ថា James នឹងធ្វើឲ្យអ្នកគាំទ្រនៅ Premier League មានការភ្ញាក់ផ្អើល ចំពោះបច្ចេកទេសលេងរបស់គេ។លោក Cafu លើកឡើងបែបនេះថា៖
លោក Cafu