អុញនោះ! លោកព្រះ Zlatan ក៏ឆ្លងកូវីដ-១៩ ដែរ

  • ព្រហស្បតិ៍ ២៤ កញ្ញា, ២០២០ ២១:១៣
អ៊ីតាលី៖ ក្លិប AC Milan បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានធ្វើតេស្តឃើញមានភាពវិជ្ជមានជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។
ខ្សែប្រយុទ្ធZlatan Ibrahimovic
ជើងស៊ុតជម្រើសជាតិស៊ុយអែត ជាកីឡាករតែម្នាក់គត់នៅក្លិប AC Milan ដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។ ដូច្នេះមានន័យថា Zlatan នឹងមិនមានវត្តមានសម្រាប់ការប្រកួតរបស់ AC Milan ទល់នឹងក្រុម Bodø / Glimt នៅវគ្គជម្រុះពាន Europa League យប់នេះ និងជំនួបទល់នឹងក្រុម Crotone ក្នុងក្របខណ្ឌ​ Serie A នៅថ្ងៃទី២៧ខាងមុខនោះទេ។
ខ្សែប្រយុទ្ធZlatan Ibrahimovic
ទាក់ទងទៅនឹងរឿងខាងលើនេះ ក្លិប AC Milan បានចេញសេចក្ដីថ្លែងការណ៍មួយ មានសេចក្ដីលម្អិតយ៉ាងដូច្នេះថា៖គួរឲ្យដឹងដែរថា Zlatan កំពុងធ្វើបានល្អនៅដើមរដូវកាល២០២០/២១ នេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួន២ប្រកួតកន្លងមក ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរកបាន៣គ្រាប់ហើយ៕
ខ្សែប្រយុទ្ធZlatan Ibrahimovic