តាក់ម៉ា ទម្លាយអារម្មណ៍ពិតបែបនេះ ក្រោយពីមិនបានក្លាយជាម្ចាស់ពានរង្វាន់ I Am a Singer Cambodia

ភ្នំពេញ៖ កញ្ញា តាក់ម៉ា គឺជាអតីតតារាចម្រៀងប្រចាំផលិតកម្មអឹម និងជាម្ចាស់បទ «មានអារម្មណ៍ថាបងមិនដូចមុន» «បងជាអ្នកធ្វើឲ្យអូនអស់ចិត្ត» «ស្រលាញ់បងឲ្យដឹងចិត្ត» ព្រមទាំងចម្រៀងល្បីៗជាច្រើនបទទៀត។ តួយ៉ាងបន្ទាប់ពី តាក់ម៉ា ស្ងាត់ពីវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំមក ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនបានទន្ទឹងរង់ចាំការវិលត្រលប់ចូលសិល្បៈសារជាថ្មី ពិសេសតែងតែចង់ឮបទចម្រៀង និងវីដេអូចម្រៀងថ្មីៗតែម្តង។  ជាការពិតណាស់ កាលពីដើមខែកក្កដា ឆ្នាំ២០២០ នេះស្រាប់តែ តាក់ម៉ា បានបង្ហាញមុខជាថ្មី ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅក្នុងកម្មវិធីប្រលងចម្រៀង I Am a Singer Cambodia រដូវកាលទី២ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ តាមកញ្ចក់ទស្សន៍រស្មីហង្សមាស។ យ៉ាងណាមិញកាលពីថ្ងៃទី២៦ ខែកញ្ញា ថ្មីៗនេះគឺជាវគ្គផ្តាច់ព្រ័ត្រប្រកាសពានរង្វាន់ ដែលពានរង្វាន់សម្រាប់រដូវកាលទី២ នេះបានទៅលើ កញ្ញា វី ឌីណែត ជាបេក្ខជនដែលទទួលសំឡេងសារច្រើនជាងគេនៅក្នុងកម្មវិធី I Am a Singer Cambodia ផ្ទាល់តែម្តង។ ជាក់ស្តែង កាលពីម្សិលមិញនេះស្រាប់តែតារាចម្រៀង តាក់ម៉ា បានធ្វើការបង្ហោះសារដ៏វែងទម្លាយអារម្មណ៍ក្រោយពីមិនបានជាប់ជាម្ចាស់ពានរង្វាន់ I Am a Singer Cambodia យ៉ាងដូច្នេះថា “សម្រាប់នាងខ្ញុំ​ទោះជាមិនជាប់​ ក៏នាងខ្ញុំសប្បាយចិត្ត​ នឹងរំភើបនូវ​ទឹកចិត្តដែលបងប្អូនគ្រប់គ្នាមានឲ្យនាងខ្ញុំ។
នាងខ្ញុំដឹងថា​ បងប្អូនគ្រប់គ្នាបានប្រឹង​អស់ពី​សម្ថភាព​ហើយ​ នាងខ្ញុំក៏ចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នាថា​ របស់ដែលមានតម្លៃបំផុតសម្រាប់នាងខ្ញុំគឺ​ ទឹកចិត្ត​ ការស្រឡាញ់​ ការឲ្យតម្លៃ​ នឹងភាពកក់ក្តៅដែលគ្រប់គ្នាមានឲ្យនាងខ្ញុំ​ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ។ រយៈពេល 13សប្ដាហ៍នេះ​ បងប្អូនគ្រប់គ្នាតែងតែនៅក្បែរខ្ញុំជានិច្ច​ ខ្ញុំតែងតែញញឹម​នៅពេលបានលឺពាក្យផ្តល់​កម្លាំងចិត្តពីគ្រប់គ្នា​។ អរគុណ​សម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនគ្រប់គ្នា​ បងប្អូនគ្រប់គ្នាជាបេះដូងរបស់នាងខ្ញុំ”។
សូមទស្សនារូបភាពខាងក្រោមនេះ៖
តាក់ម៉ា
តាក់ម៉ា
តាក់ម៉ា
សារដែល តាក់ម៉ា បានបង្ហោះនៅក្នុងបណ្តាញសង្គម