Aubameyang បានទម្លាយការពិតមួយ ដែលខ្លួនបដិសេដសំណើរបស់ក្រុម Barcelona

  • ច័ន្ទ ២៨ កញ្ញា, ២០២០ ១៦:៣១
​កីឡាករ Pierre-Emerick Aubameyang បាននិយាយថា ខ្លួនបានបដិសេធក្នុងការផ្ទេរទៅកាន់ក្រុមផ្សេងអស់ជាច្រើនផងដែរ ដែលក្នុងនោះក៏មានសំណើពីក្រុម Barcelona ថែមទៀតផង។ លោកបាននិយាយថា លោកសម្រេចចិត្តបដិសេធគឺដោយសារតែមានការបញ្ចុះបញ្ចូលពីគ្រូបង្វឹក Mikel Arteta ក៏ដូចជាទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកគាំទ្រផងដែរ។យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថា កីឡាករ Aubemeyang ទើបចុះកុងត្រារយៈពេលវែងជាមួយក្រុម Arsenal ដោយថ្លៃឈ្នួលរបស់លោកគឺ ២៥០,០០០ ផោនក្នុងមួយសប្តាហ៍។គួរឱ្យដឹងផងដែរថា កីឡាករវ័យ ៣១ ឆ្នាំដែលផ្ទេរពីក្រុម Borussia Dortmund ទៅកាន់ក្រុម Arsenal កាលពីឆ្នាំ ២០១៨ រូបនេះក៏បានបញ្ជាក់ផងដែរថា រូបគេបានបដិសេធសំណើរបស់ក្រុម Barcelona ក្នុងចំណោមក្រុមផ្សេងៗទៀតដើម្បីនៅលេង Premier League ដដែល៕  
​កីឡាករPierre-Emerick Aubameyang
គ្រូបង្វឹក Mikel Arteta