ចុមយក្ស! Man UTD កំពុងដាក់សំណើផ្ទេរយកតារាឆ្នើមរូបនេះពី Chelsea

  • ច័ន្ទ ២៨ កញ្ញា, ២០២០ ១៥:០០
អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរំពឹងទុកថាអាចនឹងមមាញញឹកខ្លាំងក្នុងការទិញយកកីឡាករថ្មីៗទៅរួមក្រុម នៅប៉ុន្មានថ្ងៃចុងក្រោយមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះត្រូវបិទបញ្ចប់។ ក្នុងនោះក្លិបលោក Ole Gunner Solsjkaer អាចនឹងធ្វើការសម្រេចចិត្តចុងក្រោយជុំវិញការផ្ទេរយកកីឡាករតម្លៃខ្លួនថ្លៃ Jadon Sancho ពីក្លិប  Borussia Dortmund
កីឡាករ Jadon Sancho
ជាមួយគ្នានេះដែរបើតាមរបាយការណ៍របស់គេហទំព័រ The Mirror បានឲ្យដឹងថា Man Utd កំពុងតែធ្វើការទាក់ទងជាមួយតំណាងរបស់កីឡាករ N'Golo Kante ដើម្បីនាំយករូបគេមកលេងនៅទឹកដី Old Trafford រដូវកាលថ្មីនេះ។
កីឡាករN'Golo Kante
គួរឲ្យដឹងដែរថា Chelsea ក៏កំពុងតែមានគម្រោងលក់កីឡាករវ័យ២៩ឆ្នាំរូបនេះចេញផងដែរ ដើម្បីប្រមូលទុនទិញយកខ្សែបម្រើ Declan Rice ពីក្លិប West Ham ។ ហើយក្លិបលោក Solsjkaer​ ត្រូវហ៊ានចំណាយប្រមាណ៥០លានផោន (ឬ៦៤លានដុល្លារ) ទើបអាចយក Kante ទៅរួមក្រុមបាននៅរដូវក្ដៅនេះ៕​
កីឡាករN'Golo Kante
កីឡាករ Declan Rice